ព័ត៌មាន
សហជីព និងកម្មករនិយោជិតនៅកម្ពុជា រំភើបយ៉ាងខ្លាំង ក្រោយពីកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»
តំណាងសហជីពធំៗ និងតំណាងកម្មករនិយោជិតនៅកម្ពុជា បានអបអរសាទរ និងរំភើបរីករាយយ៉ាងខ្លាំងដែលកម្ពុជាបានបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានចូលរួមអបអរសាទរ និងសប្បាយរីករាយយ៉ាងខ្លាំងចំពោះកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលមានរថយន្តចំនួន ១៧៩គ្រឿង។
លោកបន្តថា វាជាជោគជ័យថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបានបំបែកឯកទគ្គកម្មថ្មីបន្ថែមទៀត ហើយវាគឺជាកិត្តិនាមដ៏អស្ចារ្យថែមទៀតម្រាប់មុខមាត់ប្រទេសកម្ពុជា។
មេសហជីពរូបនេះបន្ថែមថា៖«ក្នុងនាមតំណាងសហជីព ខ្ញុំសូមចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍ Gumball 3000 ដែលបានផ្តល់ផលចំណេញយ៉ាងច្រើនមហិមាដល់កម្ពុជា ទាំងវិស័យទេសចរណ៍ ទាំងចរន្តសេដ្ឋកិច្ចជាតិ ទាំងកិច្ចការសប្បុរស ជាពិសេសបង្ហាញទៅពិភពលោកឲ្យឃើញច្បាស់ពីសន្តិភាព សេរីភាព វប្បធម៌ បេតិកភណ្ឌ និងទឹកដីអច្ឆរិយនៃកម្ពុជាយើង»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក (Guinness World Records) របស់កម្ពុជាតាមរយៈការតាំងបង្ហាញរថយន្តទំនើបដ៏ធំបំផុតដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាបតាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally។
លោកបន្តថា លើសពីសម្រស់ និងភាពសម្បូរបែបនៃរថយន្តទំនើបៗជាច្រើនគ្រឿងនៃព្រឹត្តិការណ៍ Gumball 3000 គឺព្រឹត្តិការណ៍នេះបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើនលើសលប់រួមមាន កិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ពិភពលោកកាន់តែស្គាល់កម្ពុជា ចំណូលសម្រាប់វិស័យសេដ្ឋកិច្ច (ស្នាក់នៅ ហូបចុក ធ្វើដំណើរ ទិញវត្ថុអនុស្សាវរីយ៍) និងឱកាសនៃការវិនិយោគបន្ថែមទៀត។
លោក រ៉ាវី បានបញ្ជាក់ថា៖«កម្ពុជាអាចចាប់យកឱកាសរៀបចំព្រឹត្តិការណ៍នេះបាន ក៏ដោយសារកម្ពុជាមានសុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ល្អ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងអ្នកជ្រោមជ្រែងខ្នះខ្នែងយកព្រឹត្តិការណ៍នេះមកកម្ពុជា»។
ទន្ទឹមនឹងនេះ អ្នកស្រី ហង្ស កថា កម្មការិនីរោងចក្រ ស៊ូវៃ ហ្គាមិន បាននិយាយថា អ្នកស្រីចូលរួមអបអរសាទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះគណៈកម្មការរៀបចំកម្មវិធី រាជរដ្ឋាភិបាល និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបតាមរយៈកម្មវិធី Gumball 3000។
កម្មការិនីរូបនេះថា៖«តាមរយៈព្រឹត្តិការណ៍នេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន»។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រារព្ធខួបរយៈពេល ២៥ឆ្នាំ នៃការបង្កើតឡើងព្រឹត្តិការណ៍ Gumball 3000 ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនជីបម៉ុង ដោយមានកិច្ចសហការពីក្រសួងទេសចរណ៍ផងនោះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានសម្រេចធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា។ ស្របជាមួយគ្នានោះ ក៏មានការរៀបចំព្រឹត្តិការណ៍បង្ហាញរថយន្តនៅមុខប្រាសាទអង្គរ ដើម្បីបំបែកកំណត់ត្រាពិភពលោកតែម្តង៕








-
PR NEWS6 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន3 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន3 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន3 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកណ្តាលចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ នៅទូទាំងខេត្ត