ព័ត៌មាន
កម្ពុជាគ្រោងអភិវឌ្ឍន៍ប្រភពថាមពលអគ្គិសនីពីខ្យល់ ដោយចាប់ផ្ដើមពីខេត្តភូមិភាគឦសាន្ត
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាលបាន អនុម័តរួចរា ល់ ក្នុងការអភិវឌ្ឍប្រភពថាមពលអគ្គិសនីមួយប្រភេទទៀត លើប្រភពដែលមានស្រាប់ គឺការទាញយកថាមពលមកពីខ្យល់ បង្កើតបានជាអគ្គិសនី ហើយគម្រោងនេះ គ្រោង អនុវត្តនៅក្នុងខេត្តភូមិភាគឦសាន្តមុនគេ ដែលសម្បូរទៅដោយខ្យល់ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី គោលនយោបាយថាមពលកម្ពុជា ក្រោមកិច្ចសហការ រៀបចំដោយក្រសួងរ៉ែ និងថាមពល ក្លឹបអ្នកកាសែតកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាល តាំងពីអាណត្តិមុន រហូតដល់បច្ចុប្បន្ន មានគោលនយោបាយច្បាស់លាស់ លើវិស័យថាមពល អគ្គិសនី ដោយក្នុងនោះ គឺទី១. ការអភិវឌ្ឍប្រភពអគ្គិសនី ឲ្យបានគ្រប់គ្រាន់ហើយស្អាត, ទី២. ការរក្សាតម្លៃ និងខិតខំបញ្ចុះតម្លៃ និងទី៣. ការផ្គត់ផ្គង់ឲ្យមានស្ថិរភាព ។

ឯកឧត្តមបានបន្តថា បច្ចុប្បន្នប្រភពអគ្គិសនីដែលកម្ពុជាមាន និងផលិតបានពីថាមពល កកើតឡើងវិញ រួមមានប្រភពវារីអគ្គិសនី, ប្រភពថាមពលពន្លឺព្រះអាទិត្យ, និងប្រភពថាមពល ជីវម៉ាស់ ។ ការផលិតថា មពលដែលមិនមែនថាមពលកកើតឡើងវិញ រួមមាន ប្រភពដុតធ្យូងថ្ម និងដុតប្រេង ហើយជាបន្ទាប់អភិវឌ្ឍន៍ពីប្រភពមួយទៀត គឺពីខ្យល់ មានចំនួន៦គ្រោងជាមុន ដោយ ចាប់ផ្ដើមនៅឆ្នាំ២០២៦ ក្នុងខេត្តមណ្ឌលគិរី ។

ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ កម្ពុជាមានសមត្ថភាពអាចអភិវឌ្ឍន៍ វិស័យអគ្គិសនីកើនឡើងចំនួន ៨.០៣ដង និងបរិមាណថាមពលកើនឡើង ៨.០៧ដង ខណៈ បានប្ដេជ្ញានាំចូលប្រភពថាមពលអគ្គិសនី ពីប្រទេសជិតខាង មិនឲ្យលើស៣០ភាគរយ ជាមួយ នឹងការខិតខំកសាងនូវប្រភពអគ្គិសនីជាច្រើនទៀត នៅតាមបណ្ដាខេត្តមួយចំនួន។ បច្ចុប្បន្នសម្រាប់ការផ្គត់ផ្គង់អគ្គិសនីវិញ គឺគ្រប់ដណ្ដប់ភូមិបានចំនួនប្រមាណជា ៩៩.៨៨ភាគរយ និង ចំពោះផ្ទះប្រជាពលរដ្ឋ ដែលមិនទាន់មានបណ្ដាញអគ្គិសនីទៅដល់ ដូចជានៅតំបន់ទន្លេសាប និងតំបន់ភ្នំដាច់ស្រយាលជាដើម ក៏បានចែកជូននូវបន្ទះសូឡា ដើម្បីអាចឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ជាបណ្ដោះអាសន្ន៕ អត្ថបទ បាន សុខរិទ្ធិ


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់