ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល ជំរុញឲ្យមន្ទីរពេទ្យ និងមណ្ឌលសុខភាព ពង្រឹងសមត្ថភាពក្នុងការសង្គ្រោះអ្នកជំងឺ
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល នាឱកាសចុះពិនិត្យ និងសួរសុខទុក្ខអ្នកជំងឺនៅមណ្ឌលសុខភាពក្រាំងស្លា ខេត្តតាកែវ ក៏បានជម្រុញឲ្យមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងរាជធានី-ខេត្ត ពង្រឹងសមត្ថភាពក្នុងការសង្គ្រោះអ្នកជំងឺដែលត្រូវការសង្គ្រោះបន្ទាន់ឱ្យទាន់ពេលវេលា។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល ក៏បានជំរុញដល់មន្រ្តីមណ្ឌលសុខភាព ខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ ដូចជាការកត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ ការរក្សាអនាម័យឱ្យបានស្អាតក្នុងមណ្ឌល រួមទាំងបរិស្ថានជុំវិញ និងខិតខំថែរក្សាសម្ភារៈប្រើប្រាស់ឱ្យបានគង់វង្ស ធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាសុខភាព ឈរលើគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានបញ្ជាក់ថា ការពង្រឹងវិស័យសុខាភិបាលនៅ ឆ្នាំ២០២៤ និងឆ្នាំបន្ត គឺត្រូវបន្តលើកកម្ពស់ការអនុវត្ត និងនវានុវត្តន៍នូវអន្តរាគមន៍ ខាងក្រោម៖ ការពង្រឹង និងពង្រីកសេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ សេវាថែទាំ ព្យាបាល និងបង្ការហានិភ័យសុខភាព តាមរយៈអន្តរាគមន៍នៃកម្មវិធី៖ (១).បង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងជំងឺរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត សុខភាពមនុស្សចាស់ និងបញ្ហាសុខភាព សាធារណៈផ្សេងទៀត (២).លើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារកកុមារ និងកែលម្អកង្វះអាហារូបត្ថម្ភ ក្នុងចំណោមកុមារ និងស្ត្រី (៣).បង្ការ និងគ្រប់គ្រងជំងឺឆ្លងចម្បងៗ ដូចជា មេរោគអេដស៍/ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺគ្រុនឈាម និងជំងឺរលាកថ្លើមជាដើម។ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងអន្តរាគមន៍សុខភាពសាធារណៈ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ជាពិសេសការផ្តល់សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុង មួយសប្តាហ៍ ការបង្កើនសមត្ថភាពសេវាសង្គ្រោះបឋមនៅមណ្ឌលសុខភាព សេវាសង្គ្រោះបន្ទាន់ និង សេវាវះកាត់នៅមន្ទីរពេទ្យបង្អែកស្រុក និងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ។ ការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព ក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដែលលេចឡើង/ លេចឡើងសាជាថ្មី ជំងឺឆ្លងពីសត្វមកមនុស្ស សុវត្ថិភាពចំណីអាហារ ភាពស៊ាំនៃមេរោគ នឹងឱសថប្រឆាំងមេរោគ និងហានិភ័យសុខភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នគរូបនីយកម្ម និងគ្រោះមហន្តរាយផ្សេងៗ។ ការពង្រឹងភាពធន់ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ដោយផ្តោតលើ ការអភិវឌ្ឍស្ថាប័ន ការពង្រឹង អភិបាលកិច្ចនិងការងារនិយ័តកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុ ការបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ ការប្រើប្រាស់ឱសថ-បរិក្ខារ ការបំពាក់ និងការថែទាំឧបករណ៍ពេទ្យ ការកែលម្អ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រឹងការគ្រប់គ្រង ការអភិវឌ្ឍ និងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធព័ត៌មានុខាភិបាល និងសុខាភិបាលឌីជីថល។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុរេសកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល នឹងបន្តពង្រឹងវឌ្ឍនភាពក្នុងវិស័យសុខាភិបាល ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីបង្កើតសមិទ្ធផលថ្មីៗ ជាពិសេសការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរ ឡើងជាលំដាប់៕ អត្ថបទ រដ្ឋា







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
