ព័ត៌មាន
ព្រះពុទ្ធបដិមាកម្ពស់ជិត៥០ម៉ែត្រខ្ពស់ជាងគេក្នុងខេត្តពោធិ៍សាត់ ត្រូវបានធ្វើពិធីអភិសេកជាផ្លូវការ
ព្រះពុទ្ធបដិមាដ៍ធំមួយអង្គ ទ្រង់ឈរប្រោសសត្វ មានកម្ពស់ខ្ពស់ស្កឹមស្កៃ និងមានព្រះភ័ក្រញញឹមពព្រាយប្រកបដោយរចនាបថល្អឥតខ្ចោះ នៅវត្តកែវវិជ័យដែលជាវត្តព្រះមេគណខេត្តគង់នៅ ស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានធ្វើពិធីបុណ្យពុទ្ធាភិសេករយៈពេល១៨ថ្ងៃ គឺពីថ្ងៃពុធ ០១រោច(បិណ្ឌ១) ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃសៅរ៍ ០៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។
ព្រះពុទ្ធបដិមានេះគេឲ្យព្រះនាមថា ព្រះពុទ្ធបដិមាអភយមុទ្រ មានកម្ពស់៤៩.៩០ម៉ែត្រ កសាងជាងពីរឆ្នាំទើបរួចរាល់ជាស្ថាពរ ដោយចំណាយថវិការអស់ជាង៥០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ផ្ដួចផ្ដើមកសាងដោយព្រះព្រហ្មាភិរ័ត្ន កែវ កន ព្រះមេគណខេត្ត និងជាព្រះគ្រូៅអធិការវត្តកែវវិជ័យ ដោយមានការចូលរួមពីឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកជំទាវ ជា ខេង, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា, លោកអ្នកឧកញ៉ា ភាព ហៀក ប្រធានក្រុមហ៊ុនជីបម៉ុងគ្រុប, អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ផែ ហុកឈួន, លោកជំទាវឧកញ៉ា យិន ផាន្នី ថុង អ៊ុយប៉ាង ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តមកពីគ្រប់ទិសទី។
ក្រោមការរៀបចំរបស់ព្រះព្រហ្មាភិរ័ត្ន កែវ កន ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ ពិធីបុណ្យពុទ្ធាភិសេករយៈពេល១៨ថ្ងៃនេះ បានដំណើរការទៅយ៉ាងរលូន ដោយមានពុទ្ធបរិស័ទជាច្រើនចូលរួមទាំងថ្ងៃទាំងយប់។ លុះនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃបញ្ចប់នៃកម្មវិធីពិធីបុណ្យ មានធ្វើពិធីដង្ហែប្រទក្សិណ០៣ជុំព្រះអង្គធំនិងព្រះវិហារ ដោយមានរថយន្ដហង់ រថយន្ដនាគ ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ព្រមទាំងបានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃចំនួន២០០០អង្គ មកពី០៧ក្រុងស្រុកក្នុងខេត្តពោធិ៍សាត់ផងដែរ។
សូមបញ្ជាក់ថា ក្រៅពីចូលរួមកសាងព្រះពុទ្ធបដិមាអភយមុទ្រដ៍ធំស្កឹមស្កៃខាងលើ ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ បានចូលបុណ្យនូវថវិកាចំនួន២០លានរៀល, លោកអ្នកឧកញ៉ា ភាព ហៀក ប្រធានក្រុមហ៊ុនជីបម៉ុង ថវិការ២០០០ដុល្លា ទឹកបរិសុទ្ធ១០០កេស និងទឹកក្រូច១៥០កេស។ អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ផែ ហុកឈួន ថវិការ២០០០ដុល្លា ទឹកបរិសុទ្ធ២០០កេស, លោកជំទាវ ឆាយ ស៊ីណា ជីវ កេង ថវិការ៣០០ដុល្លា, លោកជំទាវឧកញ៉ា យិន ផាន្នី ថុង អ៊ុយប៉ាង ថវិការ០១លានរៀល, មហាឧបាសិកា ឡៅ គឹមលាង ថវិការ០១លានរៀល, ឯកឧត្តម ខូយ រីដា និងលោកជំទាវ ថវិកា០៦លានផងដែរ៕













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់