ព័ត៌មាន
អាជ្ញាធរខេត្តក្រចេះនាំយកពូជស្រូវជាអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ១៨៣ គ្រួសារនៅក្រុងក្រចេះ
ក្រចេះ ៖ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហ្តរាយខេត្ត និងលោក ហេង សុថាអភិបាលរងខេត្ត ទទួលចុះមូលដ្ឋានក្រុងក្រចេះ បាននាំយកពូជស្រូវ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ចំនួន ១៨៣គ្រួសារ រស់នៅ ក្នុងសង្កាត់ចំនួន ៣សង្កាត់ នៅក្រុងក្រចេះ ខេត្តក្រចេះ។
ការផ្ដល់ពូជស្រូវជូនពលរដ្ឋ ក្នុងក្រុងក្រចេះ នាព្រឹកនោះ គឺធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គក្រចេះ បានស្រកចុះទៅវិញ ដោយផ្តលនូវស្រូវពូជមានចំនួន ១៨,៣០០គីឡូក្រាម ស្មើនឹងផ្ទៃដីមានលទ្ធភាពស្ដារឡើងវិញ សរុបចំនួន ១៩៤ហិចតា ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងក្រចេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមការដឹងាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ កសិករ កម្មករ ដែលទទួលរងគ្រោះប៉ះពាល់ពីគ្រោះមហន្តរាយ និងលើការងារស្តារឡើងវិញ ។ ចំពោះការដាំដុះរបស់ប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត ដើម្បីមានលទ្ធភាពស្តារឡើងវិញឲ្យទាន់រដូវ ។
លោក បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បាវចនាទាំង៥ មាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ ហើយក្នុងបាវចនាទី៣ សមធម៌ គឺការកាត់បន្ថភាពក្រីក្រ ក្នុងនោះ សម្តេចធិបតីបានរៀបចំដើម្បីដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីជួយសម្រួមជីភាពបងប្អូនប្រជាកសិករឱ្យមានជីវភាពកាន់តែប្រសើរ ។
ជាមួយគ្នានោះ លោក គង់ គឹមនី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរនិងយកចិត្តទុកដាក់លើសុខទុក្ខជីវភាពប្រជាជន ជាប្រជាកសិករ និងបានឆ្លើយតបបានទាន់ពេលវេលាលើការងារដាំដុះទាន់រដូវ និងបានណែនាំឲ្យបងប្អូនប្រើប្រាស់ទៅតាមបច្ចេកទេសណែនាំរបស់មន្រ្តីជំនាញ ដើម្បីទទួលបានទិន្នផលល្អនិងតម្លៃខ្ពស់ ។
ក្រោយពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ពលរដ្ឋ បានបង្ហាញនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែន ដែលបានផ្តល់ពូជស្រូវធ្វើឲ្យពួកគាត់មានលទ្ធភាពស្ដារឡើងវិញ បានទាន់ពេលវេលា ។
គូសបញ្ជាក់ថា នៅក្រុងក្រចេះ មាន ៣សង្កាត់ ស្មើនឹង១០ភូមិ ស្មើនឹង១៨៣គ្រួសារ មានផ្ទៃដីស្ដារឡើងវិញ សរុបចំនួន ១៩៤ហិចតា ក្រោយរងការខូចខាតពីគ្រោះមហន្តរាយទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកភ្លៀងទន្លេមេគង្គ ៕ ដោយ សេង ម័រ




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់