ព័ត៌មាន
មណ្ឌលប្រឡងចាប់ផ្ដើមបិទបញ្ជីឈ្មោះ លេខបន្ទប់ លេខតុ បេក្ខជនប្រឡងបាក់ឌុប
គ្រប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងប្រទេសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមបិទបញ្ជីឈ្មោះ ប្លង់បន្ទប់ លេខបន្ទប់ លេខតុរបស់បេក្ខជនប្រឡង ខណៈការបិទបញ្ជីឈ្មោះ លេខបន្ទប់ លេខតុនេះធ្វើឡើងមុនការប្រឡងចូលមកដល់នៅថ្ងៃទី៨-៩ ខែតុលានេះ។
ភ្ជាប់ជាមួយការបិទបញ្ជីឈ្មោះ លេខបន្ទប់ លេខតុរបស់បេក្ខជននេះ គ្រប់មណ្ឌលប្រឡងក៏បានប្រើប្រាស់ប្រព័ន្ធឃោសនាស័ព្ទផ្សព្វផ្សាយនូវបទប្បញ្ញត្តិ ហាមឃាត់ទាំងឡាយនៅក្នុងដំណើរការប្រឡងផងដែរ។ ការបិទឈ្មោះនៅថ្ងៃនេះ ក៏អនុញ្ញាតឱ្យគ្រប់បេក្ខជន អាចទៅពិនិត្យមើលបន្ទប់ប្រឡងរបស់ខ្លួនឱ្យបានស្គាល់ច្បាស់ ងាយស្រួលសម្រាប់ការចូលរួមប្រឡងនៅថ្ងៃស្អែកនេះ។ រីឯការផ្សព្វផ្សាយរាល់បទប្បញ្ញត្តិ ជាការក្រើនរម្លឹកដល់បេក្ខជន កុំឱ្យប្រព្រឹត្តិខុសឆ្គង ចៀសវាងការធ្លាក់ដោយស្វ័យប្រវត្តិ។
សម្រាប់បេក្ខជន ដែលបានមកពិនិត្យឈ្មោះ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ លើកឡើងនូវក្ដីបារម្ភតិចតួចប៉ុណ្ណោះសម្រាប់ការប្រឡង។ ភាពជឿជាក់នេះ ដោយសារពួកគេបានពង្រឹងសមត្ថភាព ប្រឹងប្រែងរៀនសូត្រ និងមានការត្រៀមខ្លួនជាស្រេច ថែមទាំងមានគោលដៅយកនិទ្ទេសល្អសម្រាប់ការប្រឡងទៀតផង។ ទន្ទឹមនឹងភាពជឿជាក់សម្រាប់ការប្រឡងស្អែកនេះ ពួកគេក៏បានអរគុណដល់ ឪពុកម្ដាយ ជាអ្នកមានគុណ និងអរគុណដល់លោកគ្រូ អ្នកគ្រូ ជាអ្នកមានគុណទី២ដែលបានខិតខំបង្រៀនពួកគេផងដែរ។ ពួកគេសន្យាធ្វើឱ្យបានល្អធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រឡងបាក់ឌុបនេះ។
ការប្រឡងបាក់ឌុបដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ ២០២៤ គ្រប់បេក្ខជន ទាំងសិស្សថ្នាក់វិទ្យាសាស្ត្រ និងសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងចំនួន៧មុខវិជ្ជា។ សិស្សវិទ្យាសាស្ត្រ ត្រូវប្រឡងលើមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមី ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ រីឯសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងលើមុខវិទ្យា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ ពលរដ្ឋវិទ្យា និងអក្សរសាស្ត្រខ្មែរ។
សូមជម្រាបថាការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០២៣-២០២៤នេះមានបេក្ខជនប្រឡងសរុប ១៣៧ ០៤០នាក់ ក្នុងនោះបេក្ខនថ្នាក់វិទ្យាសាស្ត្រសង្គមមាណប្រមាណ៧០ភាគរយ រីឯបេក្ខជ្រើសរើសថ្នាក់វិទ្យាសាស្ត្រមានប្រមាណ៣០ភាគរយប៉ុណ្ណោះ។ ចំណែកមណ្ឌលប្រឡងទូទាំងប្រទេសមានចំនួន ២៣០មណ្ឌលត្រូវជា ៥ ៥៣៣បន្ទប់៕ អត្ថបទ៖ គឹម ហុក






-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត