ព័ត៌មាន
មូលបត្រកម្ពុជា និងក្រសួងប្រៃសណីយ៍ធ្វើសិក្ខាសាលាកសាងសមត្ថភាព «សន្តិសុខសាយប័រ» នៅកម្ពុជា
និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្ដីពី “សន្តិសុខសាយប័រ និងការការពារទិន្នន័យ” ដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេតប្រកបដោយប្រសិទ្ធិភាព និងការការពារពីហានិភ័យនានា។

នៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា គោលបំណងសំខាន់របស់សិក្ខាសាលានេះ គឺបញ្រ្ជាបការយល់ដឹងអំពីសារៈសំខាន់ នៃការគ្រប់គ្រងទិន្នន័យបុគ្គលក្នុងយុគសម័យឌីជីថល ដែលមានដូចជា ការការពារទិន្នន័យ/ព័ត៌មាន បញ្ហាប្រឈម ការបោកបញ្ឆោត បទល្មើសបច្ចេកវិទ្យា ដែលតែងតែកើតឡើងនៅកម្ពុជា និងការគ្រប់គ្រងសន្តិសុខសាយប័រក្នុងវិស័យមូលបត្រ និងវិធានការការពារប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យ ដែលកើតមានឡើងពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។

ឯកឧត្តម បានលើកឡើងថា ដោយសារវិស័យបច្ចេកវិទ្យាកំពុងតែរីកចម្រើននៅកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសាធារណៈ និងឯកជន អ្នកប្រើប្រាស់ក៏ត្រូវចេះការពារសុវត្ថិភាពដោយខ្លួនឯង តាមរយៈការសិក្សាស្វែងយល់ពីចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា ជាពិសេសពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ដើម្បីកុំឲ្យធ្លាក់ក្នុងឧបាយកលជនខិលខូចទាំងនោះ។

ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា សន្តិសុខសាយប័រ គឺផ្តោតលើការកំណត់ស្តង់ដារខ្ពស់ពាក់ព័ន្ធសន្តិសុខសាយប័រ ចំពោះអង្គភាពហេដ្ឋារចនាសម្ព័ន្ធក៏មានសារៈសំខាន់ផងដែរ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងហានិភ័យសន្តិសុខសាយប័រ ព្រមទាំងបង្ការទប់ស្កាត់ និងដោះស្រាយឧបទ្វេវហេតុសន្តិសុខសាយប័រ ជាពិសេសក្នុងវិស័យផ្តល់សេវាសាធារណៈ ដែលមើលឃើញថា មានជនខិលខូចមួយចំនួន បានឆ្លៀតឱកាសវាយប្រហារ ក៏ដូចជាព្យាយាមចូលលួចគណនីតាមប្រព័ន្ធបណ្តាញសង្គមឌីជីថល របស់ក្រសួង ស្ថាប័ននានា និងរូបវន្តបុគ្គល ដើម្បីយកមកគ្រប់គ្រងក្នុងគោលបំណងទុច្ចរិតផ្សេងៗជាដើម ដូចជា ការជំរិតទារប្រាក់ ឬការគំរាមកំហែងនានាតាមរូបភាពផ្សេងៗនៅលើប្រព័ន្ធបច្ចេកវិទ្យាទាំងនេះ។

គិតមកដល់ពេលនេះ ដើម្បីលើកកម្ពស់ការការពារពីការទទួលបាននូវព័ត៌មានមិនពិតពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា និយ័តករមូលបត្រកម្ពុជាតែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងព្រឹត្តិការណ៍នានាដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ និងអត្ថបទអប់រំនានា ព្រមទាំងបទប្បញ្ញត្តិថ្មីៗតាមរយៈ ហ្វេសប៊ុក ផេក និងតេឡេក្រាម សម្រាប់ធ្វើការផ្សព្វផ្សាយនូវចំណេះដឹង និងក្រើនរម្លឹកដល់វិនិយោគ ក៏ដូចជាសាធារណជនឲ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកនានាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់