ព័ត៌មាន
បេក្ខជនប្ដេជ្ញាខ្ពស់ក្នុងការយកនិទ្ទេសល្អជូនខ្លួនឯង និងគ្រួសារ ទោះការប្រឡងមានការរឹតបន្តឹងក៏ដោយ
បើទោះបីជាការប្រឡងមានការរឹតបន្តឹងក៏ដោយ ក៏បេក្ខជនប្រឡង ប្តេជ្ញាខ្ពស់ក្នុងការយកនិទ្ទេសល្អជូនខ្លួនឯង និងក្រុមគ្រួសារ ។
បេក្ខជនប្រឡង នាមណ្ឌលវិទ្យាល័យបាក់ទូងសប្បាយរីករាយ ចំពោះការប្រឡងពេញមួយព្រឹកនេះ ព្រោះពួកគាត់ធ្វើបានល្អច្រើន ដែលកត្តានេះអាចកើតឡើងបាន ដោយសារការខិតខំទន្ទេញមេរៀន រំលឹកមេរៀន មកជាយូរហើយ មុនមកដល់ដំណាក់កាលប្រឡងនៅថ្ងៃនេះ។
បេក្ខជន រំពឹងខ្ពស់ ក្នុងការប្រឡងឱ្យបានជាប់ និងជាប់ក្នុងការទទួលបាននិន្ទេសល្អ ដើម្បីសម្រាប់ខ្លួនឯងផង និងផ្តល់ក្តីសប្បាយចិត្តជូនដល់ឪពុកម្តាយផង ។
ឪពុកម្តាយអាណាព្យាបាលសិស្សានុសិស្ស ដែលបានទៅឈររង់ចាំ ដើម្បីជាកម្លាំងចិត្តដល់កូនៗរបស់ខ្លួន បានបង្ហាញការគាំទ្របំផុតចំពោះ ក្រសួងដែលបានរឹតបន្តឹងការប្រឡងប្រកបដោយប្រសិទ្ធិភាព ព្រោះនេះជាការធ្វើឱ្យធនធានមនុស្ស កាន់តែមានគុណភាពខ្លាំងខ្លា ដើម្បីជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ិទ្យាល័យបាក់ទូក មានមណ្ឌលប្រឡងចំនួន០៣ , ដោយមានបន្ទប់ប្រឡង១០៧បន្ទប់ និងបេក្ខជនប្រឡងសរុប ២៦៥៤អង្គនាក់ ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ – ២០២៤នេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងនោះ បើនិយាយសម្រាប់ក្របខណ្ឌទូទាំងរាជធានីភ្នំពេញវិញ គឺមានមណ្ឌលប្រឡងសរុបចំនួន៣២មណ្ឌល៕ អត្ថបទ ៖ លីហេង








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់