ព័ត៌មាន
សម្ដេច ម៉ែន សំអន ប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជាសាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គមដោយមិនប្រកាន់និន្នាការនយោបាយជំនឿ សាសនា វណ្ណៈ កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃ ជនជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។
នេះគឺជាការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាឱកាសអញ្ជើញជាអធិបតីនៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល នៅសាលាខេត្ត នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំឭកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្តូរឈ្មោះថា « ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា » ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ធ្នូ ១៩៧៨ នៅភូមិជើងឃ្លូ ុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមករវាងបណ្តាប្រទេសជាមិត្ត ហើយជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុមបានប្រមូលផ្តុំគ្នា ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ។
រណសិរ្សនេះ គឺជាអង្គការសាមគ្គីភាពប្រជាជនកម្ពុជាដ៏ទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស ដោយមិនប្រកាន់សាសនា វណ្ណៈ និន្នាការនយោបាយ ប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ ស្រឡាញ់សន្តិភាព ប្រជាធិបតេយ្យ និងសេរីភាព ស្ម័គ្រចិត្តចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឈានទៅសម្រេចការកាត់បន្ថយភាពក្រីក្រ ដើម្បីវិបុលភាព ភាពសុខដុមរមនា និងសុភមង្គលជូនប្រជាជនកម្ពុជា។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តថា រណសិរ្សនេះ យកចិត្តទុកដាក់ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ត្រឹមត្រូវរបស់ប្រជាជន ដោយគោរពរដ្ឋធម្មនុញ្ញ និងច្បាប់បញ្ញត្តិជាធរមានរបស់រដ្ឋ ប្រមូលផ្តុំគំនិតយោបល់ និងសំណូមពរពីប្រជាជន ដើម្បីលើកសំណើជូនស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងដោះស្រាយ។ រណសិរ្ស ចូលរួមកសាង និងពង្រឹងពង្រីកទំនាក់ទំនងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជនកម្ពុជា ជាមួយប្រជាជនបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។
សម្ដេចកិត្តិសង្គបណ្ឌិត បានរំឭដល់កម្មវិធីអំពីភារកិច្ចទាំង ៧ ចំណុច របស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយជាចុងក្រោយសម្ដេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា សុខសន្តិភាព រយៈពេលជាង ២៥ឆ្នាំមកនេះ កើតឡើងពីការ ខិតខំ តស៊ូ លះបង់ ព្យាយាមដោយភាពអត់ធ្មត់ និងទប់ទល់នឹងកត្តាអវិជ្ជមានច្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្តរីនៃព្រះរាជាណាកម្ពុជា និងការចូលរួមគាំទ្រពីសំណាក់ប្រជាជនកម្ពុជាទាំងអស់។ ហេតុនេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាការពារសន្តិភាពឱ្យបានឋិតថេរគង់វង្សរឹងមាំជានិច្ច។
សម្ដេច ម៉ែន សំអន សង្កត់ធ្ងន់ផងដែរថា « មានសន្តិភាពទើបមានការអភិវឌ្ឍប្រកបដោយចីរភាព យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូចមកបំផ្លាញសន្តិភាព ។ ក្នុងន័យនេះសម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងបន្តជ្រោងទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។ ការបែកបាក់ជាតិពីអតីតកាលបានផ្ដល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះអាចកើតមានជាថ្មីបានឡើយ » ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់