ព័ត៌មាន
រដ្ឋបាលខេត្តឧត្តរមានជ័យ គ្រោងរៀបចំការប្រណាំងទូកនៅដើមខែវិច្ឆិកា ដើម្បីបង្ករលក្ខណៈសប្បាយរីករាយជូនពលរដ្ឋ
រដ្ឋបាលខេត្តឧត្តរមានជ័យ គ្រោងនឹងរៀបចំការប្រណាំងទូក នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅមុខបរិវេណវេទិកាអុំទូកបឹងស្នោរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីបង្ករលក្ខណៈសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្ត នាឱកាសពិធីបុណ្សអុំទូក នាពេលខាងមុខនេះ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ការប្រារព្ធពិធីបុណ្សអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប ដែលរដ្ឋបាលខេត្តត្រៀមនឹងរៀបចំនៅឆ្នាំនេះ គឺដើម្បីបង្កើនការអបអរ ភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ទូទៅគ្រប់មជ្ឈដ្ឋានឲ្យមកទស្សនាកម្សាន្តឲ្យបានកាន់តែច្រើនកុះករ នៅនឹងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការរួមចំណែកកាត់បន្ថយការចំណាយនានារបស់បងប្អូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពក្នុងការធ្វើដំណើរទៅចូលរួមទស្សនានៅឯរាជធានីផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការដែលយើងមានឱកាសរៀបចំពិធីបុណ្សជាតិធំៗាច្រើននៅពេលនេះ គឺដោយសារតែសង្គមជាតិបច្ចុប្បន្នមានសុខសន្តិភាព ស្ថេរភាព សន្តិសុខសង្គម កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរផងនោះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបយើងមានការជួបជុំគ្នាបង្ករការស្បាយរីករាយ និងមានអ្វីៗគ្រប់យ៉ាងបានមកដល់ពេលបច្ចុប្បន្ននេះផងដែរ៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់