ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាស្តីពី ការទាក់ទាញភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាឋកថាលើការទាក់ទាញភាគីពាក់ពន្ធ័(Stakeholders) អោយចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៤០នាក់, នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការសំណេះសំណាលយ៉ាងស្និតស្នាលជាមួយមន្រ្តីសុខាភិបាល និងបានជូនពរកុសលផលបុណ្យពីការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជូនដល់មន្រ្តីសុខាភិបាលទាំងអស់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យមណ្ឌលសុខភាពក្រាំងស្លា និងថ្នាក់ដឹកនាំស្រុកប្រតិបត្តិ និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បង្ហាញពីការកែលម្អលើចំនុចខ្វះខាតមួយចំនួនដែលមណ្ឌលសុខភាពមានក្នុងពេលកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានក្រនរំលឹកដល់ថ្នាក់ដឹកនាំក្នុងវិស័យសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមណ្ឌលសុខភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែនការអភិវឌ្ឍមណ្ឌលសុខភាពរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនជាជំហ៊ានៗ។
ជាកិច្ចបន្តឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកកត្តាមួយចំនួនដែលមានភាពចំាបាច់សម្រាប់ទាក់ទាញភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍវិស័យសុខាភិបាលដូចជា៖ ការមានទំនាក់ទំនងល្អ ការមានគោលដៅ និងយន្តការច្បាស់លាស់ ការប្រកាន់ឥរិយាបទដែលបង្កើននូវការទុកចិត្តពីភាគីពាក់ព័ន្ធ និងភាពក្លាហាន ដើម្បីសម្រេចផលប្រយោជន៍រួម។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យបានណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ប្រកាន់យកគោលការណ៍ “រស់ដើម្បីភាពរីកចំរើនលូតលាស់និងចែករំលេក”។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ធ្វើបទបង្ហាញស្តីពីបទពិសោធន៍ ការគ្រប់គ្រងលើវិស័យសុខាភិបាលខេត្ត៕
អត្ថបទ រដ្ឋា


















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់