ព័ត៌មាន
និស្សិតជំនាញបច្ចេកទេស ចែករំលែកបទពិសោធន៍ការសិក្សា និងឱកាសការងារសម្រាប់អនាគត
ស្របពេលកំពុងដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រុមនិស្សិតរៀនជំនាញផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើការចែករំលែកបទពិសោធន៍មួយចំនួនក្នុងការរៀនសូត្រ និងអំពាវនាវដល់យុវជនដែលពុំទាន់មានគោលដៅ ឲ្យងាកមកចាប់អារម្មណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រោះជាជំនាញដែលកំពុងមានទីផ្សារ និងតម្រូវការខ្ពស់ពីបណ្តាក្រុមហ៊ុនរោងចក្រទៅថ្ងៃអនាគត។

យុវជន វិន ភិរិន មកពីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នជានិស្សិតឆ្នាំទី២ ជំនាញវិស្វកម្មអគ្គិសនី នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា មុនសម្រេចចាប់យកជំនាញអ្វីមួយ ត្រូវតែគិតគូរឲ្យបានម៉ត់ចត់ ហើយគួរស្វែងយល់ពីចំណង់ចំណូលចិត្តរប់ខ្លួនឯងជាមុន ចៀសវាងរៀនតាមគ្នា បើជ្រើសរើសខុស នោះអាចនឹងនាំឲ្យខាតទាំងពេលវេលា និងប្រាក់កាក់ថែមទៀតផង ជាពិសេសត្រូវសម្លឹងឲ្យបានឆ្ងាយពីតម្រូវការទីផ្សារការងារ។

ដោយឡែក ក្រុមនិស្សិតឆ្នាំទី២ នៅក្នុងវិទ្យាស្ថានដូចគ្នាខាងលើ ជំនាញផ្នែកមេកានិចរថយន្ត បានឲ្យដឹងស្រដៀងថា ការសម្រេចចិត្តចូលរៀនមុខជំនាញណាមួយ ជាក់ស្តែងដូចជាខាងផ្នែកមេកានិចរថយន្តនេះ ដោយសារការមើលឃើញអំពីត្រូវការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាកំពុងមានតម្រូវការច្រើនក្នុងការប្រើប្រាស់ និងមានប្រាក់ឈ្នួលខ្ពស់។ ជាពិសេសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើវិស័យយានយន្តផងដែរ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ញើសារលើកទឹកចិត្ត និងផ្តល់ជាកម្លាំងដល់យុវជនដែលកំពុងដំណើរប្រឡងថ្នាក់បាក់ឌុប ឲ្យទទួលបានលទ្ធផលល្អនិងជាប់ទាំងអស់គ្នា។ ប៉ុន្តែប្រសិនបើក្នុងករណីដែលយុវជនរូបណាពុំបានប្រឡងជាប់ សុំកុំអស់សង្ឃឹម ពីព្រោះថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួនជិត៤០គ្រឹះស្ថាន នៅតែបើកទ្វារចំហរទទួលយុវជនដែលបានបោះបង់ការសិក្សាកន្លងទៅក្តី ឬមិនជាប់សញ្ញាប័ត្របាក់ឌុបក្តី ក៏អាចចូលរៀនជំនាញមួយច្បាស់លាស់ក្នុងជីវិត ដែលអាចមានការងារល្អធ្វើ និងប្រាក់ខែសមរម្យ។

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់អាទិភាព គន្លឹះក្នុងការប្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្ម ទៅជាប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មជំនាញ៕ អត្ថបទ ឈិត បូរ៉ាវី



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់