ព័ត៌មាន
ប៊ូយ៉ុងថោនបើកសម្ពោធលក់ជាផ្លូវការ ជាលំនៅដ្ឋានប្រកបដោយគុណភាព ដល់សហគមន៍កម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុនប៊ូយ៉ុងគ្រុប បើកសម្ពោធលក់ជាផ្លូវការ ប៊ូយ៉ុងថោន នៃគម្រោងទីក្រុងថ្មីខ្នាតតូច ដោយផ្តល់លំនៅដ្ឋានប្រកបដោយគុណភាព ដល់សហគមន៍កម្ពុជា ដើម្បីការធ្វើឲ្យប្រសើរឡើងនូវស្តង់ដាលំនៅឋាន និងចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការ ប្រើប្រាស់លំនៅដ្ឋាន តាមបែបបទរបស់ប្រទេសកូរ៉េ។
លោកបណ្ឌិត លី ជុងគឿន ប្រធានក្រុមប្រឹក្សាអភិបាលក្រុមហ៊ុនប៊ូយ៉ុងគ្រុប លើកឡើងក្នុងពិធីសម្ពោធជាផ្លូវការរបស់ប៊ូយ៉ុងថោន នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នេះថា គម្រោងប៊ូយ៉ុងថោនគឺជាគម្រោងទីក្រុងថ្មីខ្នាតូច ដែលកំពុងត្រូវបានអនុវត្តតាមចក្ខុវិស័យដ៏ធំ របស់ ប្រធានប៊ូយ៉ុងគ្រុប ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនៅស្តង់ដាលំនៅឋានរបស់ប្រទេសកម្ពុជា និងចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយប្រើប្រាស់ការសាងសង់លំនៅដ្ឋានតាមបែបបទរបស់ប្រទេសកូរ៉េ។ តាមរយៈគម្រោងនេះដែរ គឺមានគោលបំណងលើក កម្ពស់ និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងកូរ៉េនិងកម្ពុជា និងរួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបណ្ឌិត បន្ថែមថា ជុំវិញទីផ្សារអចលនទ្រព្យនេះ បច្ចុប្បន្នកំពុងមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅទីក្រុងភ្នំពេញ លំនៅដ្ឋានខុនដូ និងវីឡាប្រណិត កំពុងត្រូវបានសាងសង់នៅក្នុងតំបន់ជុំវិញក្រុង ហើយការវិនិយោគពីជនបរទេស ក៏កំពុងកើនឡើង ផងដែរ។ បញ្ហានេះ ក្រុមហ៊ុនប៊ូយ៉ុងគ្រុប មានគោលបំណងផ្គត់ផ្គង់លំនៅដ្ឋានខុនដូបែបកូរ៉េ ដែលមានរចនាសម្ព័ន្ធរឹងមាំ មានចំនួន ២ ម៉ឺន យូនីត និងជាកន្លែងរស់នៅងាយស្រួល ស្របពេលដែលផ្សព្វផ្សាយបង្ហាញអំពីវប្បធម៌កូរ៉េ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន កម្ពុជា តាមរយៈការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព, ក្រៅពីនេះក៏មានការសាងសង់ សាលាចំណេះទូទៅ វ៉ូជុងកម្ពុជា, ផ្សារទំនើប, មជ្ឈមណ្ឌលកីឡា, អគារខុនដូ, និងបរិក្ខារផ្សេងៗទៀត ដើម្បីផ្តល់ជីវិតរស់នៅឱ្យកាន់តែប្រសើរ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងផងដែរថា ជុំវិញ សំណង់បែបប៊ូយ៉ុងថោននេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បានសម្រាប់ប្រជាជនកម្ពុជា ដើម្បីប្រែក្លាយពីផ្ទះល្វែងបែបសាមញ្ញ មក លំនៅឋានប្រមូលផ្តុំបែបទំនើប និងជាការផ្លាស់ប្តូរនូវផ្នត់គំនិតរបស់ប្រជាជនកម្ពុជា និងចង់ឃើញប្រជាជនកម្ពុជាទៅថ្ងៃអនាគត់ មាន វប្បធម៌ អរិយធម៌ ទំនៀបទម្លាប់ ប្រពៃណី ឈ្លៀសវៃ និងមានសមត្ថភាពខ្ពស់ ហើយនេះក៏ជាការចូលរួម ឆ្លើយតបទៅនិងទស្សនៈវិស័យ វែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត