ព័ត៌មាន
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងមជ្ឈិមបូព៌ា បានប៉ះពាល់សេដ្ឋកិច្ច ខណៈកម្ពុជាកំពុងទប់ថ្លៃ អគ្គិសនី និងសាំង
បញ្ហាសង្គ្រាមនៅរុស្ស៊ី-អ៊ុយក្រែន និងមជ្ឈិមបូព៌ា អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា និង ពិភព លោកទាំងមូល ជាពិសេសធ្វើឲ្យតម្លៃប្រេងសាំងតម្លៃដឹកជញ្ជូន និងតម្លៃទំនិញឡើងថ្លៃ ខណៈ រដ្ឋាភិបាលកម្ពុជាកំពុងទប់ថ្លៃអគ្គិសនី និងប្រេងសាំងមិនឱ្យកើនឡើង ផងដែរ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងពិធីអញ្ជើញចុះសួរទុក្ខ ដល់ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០២៤ នេះថា ការធ្វើមិនឱ្យថ្លៃ អគ្គិសនីកើនឡើង និងបញ្ចុះតម្លៃបន្ថែម គឺជាគោលនយោបាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្ដិទី ៧ នេះ ក្នុង គោលបំណងដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ហើយនឹងជួយសម្រួលផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ម្យ៉ាង ទៀតយុទ្ធសាស្ដ្ររបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្ដិនេះ គឺបន្ដធ្វើយ៉ាងម្ដេចឲ្យប្រភពថាមពលរបស់កម្ពុជាកុំឲ្យខ្វះ។

ទន្ទឹមគ្នានេះ ឯកឧត្តម រដ្ឋមន្ដ្រី ក៏បានលើកឡើងផងដែរថា នៅក្នុងស្ថានភាពក្រោយសង្គ្រាម-អ៊ុយក្រែន និងជំងឺកូវីដ-១៩ ថាមពលទូទាំងពិភពលោក មានការកើនឡើងមិនថា សហអាមេរិក ថៃ វៀតណាម សិង្ហបុរី ឡើយ គឺមានការឡើងថ្លៃជាបន្ដបន្ទាប់ គ្រាន់តែថាតិច ឬច្រើន។ សម្រាប់កិច្ចការនេះ គឺកម្ពុជាធ្វើបាន ដោយសារការខិតខំបញ្ចេញលុយរបស់រដ្ឋ តាមរយៈអគ្គិសនីកម្ពុជា ដើម្បី ទប់ថ្លៃកុំឲ្យឡើងថ្លៃជាដើម។
ឯកឧត្តម កែវ រតនៈ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលអាណិត្ដនេះ នឹងបន្ដការរុញផ្គត់ផ្គង់បន្ថែម និងអភិវឌ្ឍន៍បន្ថែម ជាពិសេសផ្ដោតទៅលើថាមពលស្អាត ដូច្នេះបានជាការវិនិយោគលើវិស័យអគ្គិសនីជាបន្ដបន្ទាប់នេះ កម្ពុជាមិនមានការដាក់ពង្រាយ រោងចក្រម៉ាស៊ីនម៉ាស៊ូត ឬម៉ាស៊ីនដើរដោយប្រេងខ្មៅទៀតទេ គឺកម្ពុជាបានធ្វើនៅក្នុងក្របខណ្ឌថាមពលស្អាត៕ អត្ថបទ៖ សុន រ៉ាឌី





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់