ព័ត៌មាន
កម្ពុជាផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសហគមន៍
រដ្ឋនិងវិស័យឯកជន ផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ តាមរយៈផ្តោតលើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដើម្បីចូលរួមចំណែកលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយ សុវត្ថិភាពនៅក្នុងសហគមន៍។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលគម្រោងការពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍ នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ នេះ លោកបានសំដែងការសាទរ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុង ការអនុវត្តសាកល្បង នៃគម្រោងនេះព្រោះថា ការលើកកម្ពស់ធុរកិច្ចធនាគារប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងការអបរំផ្នែកចំណេះដឹងហិរញ្ញវត្ថុ គឺជារបៀបវារៈស្នូលរបស់សមាគមធនាគារនៅកម្ពុជា និងសមាិក របស់ខ្លួនផងដែរ។ លោក បានថ្លែងបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា ពិតជាមានកិត្តិយស ដែលក្លាយជាផ្នែកមួយនៃគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ និងសមាជិកក្រុមប្រឹក្សានៃគណៈកម្មាធិការដឹកនាំថ្នាក់កណ្តាល និងសមាជិកប្រតិបត្តិ នៃ គណៈកម្មាធិការដឹកនាំថ្នាក់កណ្តាលគម្រោងផងដែរ។

ចំណែក លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា គម្រោងការពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍នេះ ត្រូវបានបង្កើតទ្បើងស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង តាមមូលដ្ឋានដោយផ្តោតទៅលើ ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាសិទ្ធិ និងកិច្ចការពារអតិថិជន តាមរយៈការកសាងសមត្ថភាពភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរភូមិ ឃុំ ដែលជាជនបង្គោល ក្នុងការបញ្ជ្រាបចំណេះដឹងទាំងនេះ ជូន ប្រជាជន ក្នុងសហគមរបស់ពួកគាត់។

ជុំវិញបញ្ហានេះ, ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុម ការងារអនុវត្តគម្រោងជនបង្គោល អ្នកសម្របសម្រួលតាមឃុំគោលដៅ សមាគម និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រឱ្យគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍នេះទទួលបានផ្លែផ្កានិងលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តម ក៏បានស្នើកិច្ចសហការ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រើប្រាស់ប្រាក់រៀល ដើម្បីសេដ្ឋកិច្ចជាតិ ព្រមទាំង បញ្ជ្រាបការយល់ដឹងហិរញ្ញវត្ថុ សិទ្ធិ កាតព្វកិច្ច និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងបង្ការខ្លួនពី ការឆបោកផ្នែកហិរញ្ញវត្ថុ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន កុមារ និងស្រ្តីជាដើម។

សូមបញ្ជាក់ថា គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៣ ដោយបាននិងកំពុងអនុវត្តសាកល្បងនៅក្នុងខេត្តចំនួន៤រួមមាន៖ ខេត្តកំពង់ធំ កំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។ ក្នុងអំឡុងពេលសាកល្បងនេះ គម្រោងសម្រេចបាននូវលទ្ធផលសំខាន់ៗរួមមាន បណ្តុះបណ្តាលគ្រូបង្គោលថា្នក់ឃុំបាន២វគ្គ។ គម្រោង ក៏បានបង្កើតសៀវភៅកម្រងមេរៀន សុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ចំនួន ៥ ព្រមទាំងធ្វើការបោះពុម្ពបានចំនួន២ដង, ការផលិត សម្ភារៈសម្រាប់បម្រើដល់ការអនុវត្តគម្រោងថ្នាក់មូលដ្ឋាន ព្រមទាំងធ្វើការបញ្រ្ជាបសារអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់អាជ្ញាធរមូល ដ្ឋាន គ្រូបង្គោល និងប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់