ព័ត៌មាន
កិច្ចប្រជុំកំពូលអាស៊ានផ្តល់អាទិភាពលើការតភ្ជាប់ និងភាពធន់ស្របពេលមានការរំខាននានា
ក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន បានបន្តជួបជុំគ្នានៅរដ្ឋធានី វៀងចន្ទ ប្រទេសឡាវ ក្នុងសប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលទាំងនេះគឺការផ្តល់អាទិភាពលើការតភ្ជាប់និងភាពធន់មានគោលបំណងពង្រឹងអាស៊ានក្លាយជាសហគមន៍ដ៏ស្អិតរមួត និងធន់។

ក្រុមអ្នកជំនាញចិនសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលនៅឆ្នាំនេះនឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ក្នុងតំបន់ ទោះបីនៅចំពោះមុខនេះអាស៊ានកំពុងប្រឈមបញ្ហានានាក្នុងតំបន់ រួមទាំងជម្លោះនៅសមុទ្រចិនខាងត្បូងក៏ដោយ។ ពួកគេបានវិភាគថា រដ្ឋជាសមាជិកអាស៊ាន មានការប្រុងប្រយ័ត្នកាន់តែខ្លាំង ចំពោះមហាអំណាចខាងក្រៅ ដែលអាចបង្កជម្លោះ ឬបំផុសគំនិតបែកបាក់គ្នានៅក្នុងតំបន់។

មេដឹកនាំអាស៊ីអាគ្នេយ៍ បានជួបពិភាក្សាជាមួយតំណាងរបបយោធាមីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់មួយមកាលពីថ្ងៃពុធសប្ដាហ៍នេះដែរ ស្របពេលព្យាយាមចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងការទូត ដែលកំពុងធ្លាក់ចុះ ដើម្បីឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។

យោងតាមលោក Peng Nian នាយកមជ្ឈមណ្ឌលស្រាវជ្រាវហុងកុងសម្រាប់ការសិក្សាអាស៊ី ប្រជាជាតិអាស៊ាន បានផ្ដោតលើប្រើការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីជំរុញគំនិតផ្តួចផ្តើមឌីជីថលនីយកម្មរបស់ខ្លួន។ មានក្តីសង្ឃឹមថា ជំនួបកំពូលឆ្នាំ២០២៤នេះ នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដូចជាចិន និងជប៉ុន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងទាំងនេះ។
លោក Peng បានកត់សម្គាល់ថា ការតភ្ជាប់ដ៏ប្រសើរគឺជាការផ្តោតសំខាន់មួយទៀតសម្រាប់ទំនាក់ទំនងដែលកាន់តែប្រសើរជាងមុនជាមួយបណ្ដាប្រទេសជិតខាងដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងមានលទ្ធភាពពង្រីកទំហំពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគចូលក្នុងតំបន់នេះ ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់