ព័ត៌មាន
បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តិកម្មវិធីជួយផ្គត់ផ្គង់ថវិកាដល់មនុស្សចាស់ក្រីក្រជាង ៣០ ម៉ឺននាក់
រាជរដ្ឋាភិបាល បច្ចុប្បន្នកំពុងអនុវត្តិកម្មវិធី កញ្ចប់គ្រួសារ ដែលផ្តោតសំខាន់ជួយដល់ក្រុមគោលដៅជាច្រើន ដែលរស់នៅក្នុងគ្រួសារក្រីក្រ។ សម្រាប់ការអនុវត្តកម្មវិធី កញ្ចប់គ្រួសារនេះ រាជរដ្ឋាភិបាល បានផ្ដល់ជាថវិកាប្រចាំខែជូនដល់ មនុស្សចាស់ វ័យលើសពី ៦០ឆ្នាំ ជារៀងរាល់ខែផងដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១០ ខែតុលានេះបានរៀបចំ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល។ ក្នុងឱកាសចូលរួមទិវានេះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសង្គមកិច្ច ជាសេនាធិការ កំពុងបន្តអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ គិតតាំងពីការចាប់ផ្តើមអនុវត្តកម្មវិធី ពីថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកទួលផលចំនួន ៦១៥,២៤៦គ្រួសារ ចំណាយថវិកា ជាង៣២ លានដុល្លារអាមេរិក។ ក្នុងនោះជនចាស់ជរា ចំនួនជាង ៣០ម៉ឺននាក់ បានទទួលផលពីកម្មវិធី ដោយចំណាយថវិកាសរុបចំនួន ជាង ៨លានដុល្លារ។

ដោយឡែកនិវត្តន៍ជនជាអតីតមន្ត្រីរាជការស៊ីវិល បានទទួលរបបសន្តិសុខសង្គមក្នុងកម្រិតទាបបំផុត ៨២,៥០០រៀល និងកម្រិតខ្ពស់បផុត ១,២០០,០០០រៀល ក្នុងមួយខែ។ បច្ចុប្បន្ននិវត្តន៍ជនជាអតីតមន្ត្រីរាជការស៊ីវិល ប្រមាណ ៥៤,៧៣៦ នាក់ ទទួលបានរបបសោធនពីរដ្ឋ ដោយចំណាយថវិកាប្រចាំខែ ក្នុងមួយខែៗ ប្រមាណជាង១២លានដុល្លារ។ រីឯ និវត្តន៍ជនជាអតីតយុទ្ធជន បានទទួលរបបសន្តិសុខសង្គមក្នុងកម្រិតទាបបំផុត ៨២.៥០០រៀល និងកម្រិតខ្ពស់បផុតជិត ២លានរៀលក្នុងមួយខែ។

បច្ចុប្បន្ននិវត្តន៍ជនជាអតីតយុទ្ធជន ប្រមាណ ៤៣,២២៩នាក់ ទទួលបានរបបសោធនពីរដ្ឋ ដោយចំណាយថវិកាប្រចាំខែ ក្នុងមួយខែៗ ប្រមាណ ១២លានដុល្លារផងដែរ។លើសពីនេះ មនុស្សវ័យចាស់នៅកម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើន ពីការអនុវត្តកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា តាមរយៈការអនុវត្ត និងការធ្វើបរិយាបន្នកម្មវិធីជាមួយនឹងមនុស្សវ័យចាស់។ មនុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឲ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន ១,៦៤៦ ដែលមានសមាជិកសរុបជិត ៣០ម៉ឺននាក់។ មនុស្សវ័យចាស់ដែលក្រីក្រគ្មានទីពឹង និងគ្មានទីជម្រកជាច្រើនក៏ត្រូវបានផ្តល់ទីជម្រកយ៉ាងសមរម្យតាមរយៈការអនុវត្តគម្រោងផ្ទះទេវតាដែលផ្តួចផ្តើមដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័នផងដែរ៕ អត្ថបទ៖ គឹមហុក



-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត