ព័ត៌មាន
៩ខែកន្លងមកនេះ ក្រសួងការពារជាតិ បានចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន និងដែនសមុទ្រ
ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤នេះ ក្រសួងការពារជាតិកម្ពុជា បានអះអាងថាខ្លួនបានចូលរួមយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និងដែនសមុទ្រ រួមទាំងបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ធាធារណជូនដល់បងប្អូនប្រជាពលរដ្ឋជាដើម។

យោងតាមរបាយការណ៍ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារ៩ខែ និងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ ដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវត្តន៍រីកចំរើនថ្មីៗ ក្នុងរយ:ពេល៩ខែ កន្លងមកនេះ ដែល ខ.ភ.មបានចូលរួមបំពេញភារកិច្ចសហការការពារជាមួយស្ថាប័ននានា ទទួលបានលទ្ធផលដ៏ល្អប្រសើរ។

ក្នុងរបាយការណ៍លើកឡើងថា ៩ខែកន្លងមកនេះ កងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ បានខិតខំពុះពារ សម្រេចបាន នៅនូវសមិទ្ធផលជាច្រើនក្រោមកិច្ចសហការជាមួយកកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការពារជាតិ ការពារប្រជាជន។ កងយោធពលខេមរភូមិន្ទក៏បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ ទៅវិញទៅមក ជាមួយប្រទេសជិតខាងជាដើម។

បើតាមរបាយការណ៍បានបង្ហាញទៀតថា កងយោធពលខេមរភូមិន្ទ ក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួម យ៉ាងសកម្មការពារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ធ្វើការ បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ, ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារសន្តិសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា និងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិផងដែរ។

ដោយឡែកទាក់ទងនឹងសកម្មភាពហ្វឹកហ្វឺនវិញ ក្នុងរយៈពេល៩ខែកន្លងមកនេះ កងយោធពល ខេមរភូមិន្ទ ក៏បានយកចិត្តទុកដាក់ រៀបចំផែនការសកម្មភាព ការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារកសាង ច្បាប់និង លិខិតបទដ្ឋានផ្សេងៗ, ការងារធានាភស្តុភារ ហិរញ្ញវត្ថុ , ការងារធានា គ្រឿងបំពាក់សម្ភារបច្ចេកទេស, ការកែច្នៃជួសជុលថែទាំលើកកម្ពស់ សុវត្ថិភាពគុណភាព គ្រឿងបំពាក់នៅតាមអង្គភាពដែលចំណុះឲ្យក្រសួងការពារជាតិជាដើម៕ អត្ថបទ៖ បាន ចក់



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់