ព័ត៌មាន
[UPDATE] ចំនួនអ្នកស្លាប់នៅលីបង់ពីការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំមុនឡើងដល់ជាង២.០០០នាក់
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាចំ នួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងដល់២.១៦៩នាក់ និង១០.២១២នាក់ បានរងរបួសចាប់តាំងពីថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២៣មក។

ប្រភពដដែលបាននិយាយថាមនុស្ស ២៨ នាក់បានស្លាប់និង ១១៣ នាក់បានរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំនៅទូទាំងប្រទេសលីបង់ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជាគោលដៅរបស់ក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា ដែលបានសម្លាប់ជនរងគ្រោះជាង១.៣៥០នាក់ និងរបួសជាង៣.៨០០នាក់ នៅភាគខាងជើងប្រទេសនេះ។

យុទ្ធនាការតាមអាកាស គឺជាការកើនឡើងនៃសង្រ្គាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដ៏ឃោរឃរបស់ទីក្រុង Tel Aviv ទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់ជនរងគ្រោះជាង៤២.០០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហារកាលពីឆ្នាំមុន ដោយក្រុមតស៊ូប៉ាឡេស្ទីនហាម៉ាស។
ទោះមានការព្រមានពីអន្តរជាតិថា តំបន់មជ្ឈិមបូព៌ាស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមក្នុងតំបន់ស្របពេលមានការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងលីបង់ ក៏ដោយ ក៏ ទីក្រុង Tel Aviv បានពង្រីកជម្លោះដោយបើកការឈ្លានពានថ្មើរជើងចូលទៅក្នុងភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី ១ ខែតុលា២០២៤នេះ ហើយការវាយប្រហារតាមអាកាសនៅតែបន្ត ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់