ព័ត៌មាន
ក្រសួងអប់រំរៀបចំមណ្ឌលកំណែចំនួន១០ នៅភ្នំពេញសម្រាប់កែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលកំណែចំនួន១០ទីតាំង សម្រាប់កែលើសន្លឹកកិច្ចការទាំង១០មុខវិជ្ជា នៃការប្រឡងបាក់ឌុប ទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់សង្គម ខណៈគិតត្រឹមថ្ងៃនេះ ក្រុមការងារក្រសួងអប់រំ ដោយមានការចូលរួមគ្រប់ដំណាក់កាលពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ កំពុងធ្វើការបែងចែកសន្លឹកកិច្ចការទៅមណ្ឌលកំណែនីមួយៗ។

ក្រុមការងារជំនាញក្រសួងអប់រំ យុវជន និងកីឡា កំពុងបំពេញការងារយ៉ាងសកម្ម ដោយអនុវត្តតាមនីតិវិធី កំណត់យ៉ាងច្បាស់លាស់ ជាជំហានៗ សម្រាប់ការប្រឡងបាក់ឌុប។ គ្រប់ដំណាក់កាល តែងមានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមត្រួតពិនិត្យផងដែរ។ ឈានចូលមកដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤នេះ ក្រុមការងារក្រសួងអប់រំ កំពុងធ្វើការបែងចែក និងដឹកជញ្ជូនសន្លឹកកិច្ចការទាំង ១០មុខវិជ្ជាទៅ កាន់មណ្ឌលកំណែទាំង ១០។ សម្រាប់មណ្ឌលកំណែ ក្រសួងអប់រំ បានកំណត់យកទីតាំងវិទ្យាល័យបាក់ទូក វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ វិទ្យាល័យជាស៊ីមសន្ធរម៉ុក អនុវិទ្យាល័យចតុមុខ វិទ្យាល័យជាស៊ីមបឹងកេងកង វិទ្យាល័យបឹងត្របែក បឋមសិក្សាសន្ធរម៉ុក វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យទួលទំពូង។

ឯកឧត្តម លាង សេងហាក់ គណៈមេប្រយោគទូទាំងប្រទេសកំណែ លើកឡើងថាការងារបន្ទាប់ ក្រោយបែងចែកសន្លឹកកិច្ចការទៅដល់មណ្ឌលកំណែ គឺក្រុមការងារនឹងចាប់ផ្ដើមរាប់ ពិនិត្យដុំសន្លឹកកិច្ចការ ទើបឈានទៅការកាត់ក្បាល ចុះអក្សរសម្ងាត់ជាដើម។ ឯកឧត្តមបន្តថា អត្រាកំណែនឹងចាប់ផ្ដើមធ្វើនៅព្រឹកថ្ងៃទី១៣ ខែតុលា ដែលអាត្រាកំណែទាំងនោះ ត្រូវឆ្លងកាត់ការទទួលស្គាល់ ឯកភាពដោយ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ។

សម្រាប់ការកែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបទាំងជិត ១៤ម៉ឺននាក់នេះ មានគ្រូបង្រៀនថ្នាក់ទី១២ ប្រមាណ ៧ ០០០នាក់។ តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រឡងបាក់ឌុបទាំងពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប មានចំនួន២.៤០៦នាក់ ក្នុងចំណោមបេក្ខជនសរុប ១៣៧.០៤០នាក់។ ចំនួនសិស្សអវត្តមាន គិតជាភាគរយ គឺស្មើនឹង ១,៧៦% នៃបេក្ខជនសរុប។ ភាគច្រើននៃសិស្សដែលអវត្តមាន គឺ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) ដែលមានចំនួនរហូតដល់ ១.៩៩០នាក់៕ អត្ថបទ៖ គឹមហុក







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់