ព័ត៌មាន
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជំរុញឱ្យឥណ្ឌាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការបំពាក់បំប៉នជំនាញឌីជីថលដល់ប្រជាជនអាស៊ាន
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញឱ្យឥណ្ឌាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបំពាក់បំប៉នជំនាញឌីជីថលដល់ប្រជាជនអាស៊ាន តាមរយៈការប្តូរជំនាញថ្មីៗ និងការបំប៉នជំនាញនានា ដែលមានសារសំខាន់ក្នុងការពង្រឹង សហគ្រាសធុនមីក្រូ តូច និងមធ្យម។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានចែករំលែកផងដែរថា អាស៊ាន និងឥណ្ឌា គួរបង្កើនកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ លើថាមពលកកើតឡើងវិញ, ថាមពលបៃតង និង ថាមពលបញ្ចេញកាបូនទាប ដោយប្រើប្រាស់ជំនាញបច្ចេកទេស និងបច្ចេកវិទ្យារបស់ឥណ្ឌា។

សម្តេចធិបតី បានលើកឡើងបន្ថែមទៀតថា ដើម្បីជួយផ្តល់ហិរញ្ញវត្ថុដល់ការកាត់បន្ថយកាបូន យើងត្រូវទាញប្រយោជន៍ពីមូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា និងមូលនិធិ បៃតងអាស៊ាន-ឥណ្ឌា។
ចំពោះការតភ្ជាប់ក្នុងតំបន់ សម្តេចធិបតី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះការ ដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីញវឌេលី ដែលអាចជួយជំរុញ ទេសចរណ៍ទ្វេភាគី ចំពេលនឹងការកំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា”៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦