ព័ត៌មាន
ប្រភពទៅកាន់សារព័ត៌មានRT៖ អ៊ីរ៉ង់នឹងសងសឹករាល់ការវាយប្រហាររបស់អ៊ីស្រាអែលលើវិស័យថាមពល
ប្រភពមួយក្នុងទីក្រុងបតេអេរ៉ង់(Tehran)ប្រទេសអ៊ីរ៉ង់ ដែលដឹងបញ្ហានេះបានប្រាប់សារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារខ្លួន និងសងសឹកប្រឆាំងរាល់ការវាយប្រហារដ៏ខ្លាំងក្លាណាមួយដោយអ៊ីស្រាអែល រួមទាំង ទីតាំងប្រេង និងនុយក្លេអ៊ែររបស់ខ្លួន។

ប្រភពដដែលបានពន្យល់ថា ការសងសឹកប្រឆាំងការវាយប្រហារដ៏ខ្លាំងក្លា នឹងមានលក្ខណៈសមាមាត្រ ផ្អែកលើបទដ្ឋានក្នុងស្រុក និងអន្តរជាតិ។ ជាឧទាហរណ៍ ប្រសិនបើអ៊ីស្រាអែលដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ នឹងឆ្លើយតបការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងសំខាន់ៗចំនួនបីនៅក្នុងប្រទេសនោះវិញ។

ប្រភពខាងលើនេះបានបន្ថែមថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជារោងចក្រថាមពល ឬទីតាំងនុយក្លេអ៊ែរ នឹងជំរុញឱ្យមានការវាយប្រហារសងសឹកគ្នាទៅវិញៅមក។

បុគ្គលនោះបានប្រាប់សារព័ត៌មាន RT ដោយពុំបានបញ្ជាក់លម្អិតថា ក្នុងករណីមានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ក្នុងការវាយប្រហារដ៏ខ្លាំងក្លា ឬតំបន់ជនស៊ីវិលត្រូវបានគេកំណត់គោលដៅ នោះ ទីក្រុងតេអេរ៉ង់ នឹងត្រូវបានជំរុញឱ្យពិនិត្យឡើងវិញនូវគោលការណ៍នុយក្លេអ៊ែររបស់ខ្លួន។
គួររម្លឹកថា អ៊ីរ៉ង់បានទម្លាក់គ្រាប់បែកលើអ៊ីស្រាអែលដោយបាញ់មីស៊ីលកាលពីថ្ងៃអង្គារសប្តាហ៍មុន វាយប្រហារលើមូលដ្ឋានយោធាជាច្រើន ជាអ្វីដែលទីក្រុងតេអេរ៉ង់បាននិយាយថាជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស និងក្រុមហេសបូឡានាពេលថ្មីៗនេះពីសំណាក់អ៊ីស្រាអែល។ អ៊ីស្រាអែលបានប្តេជ្ញាថានឹងបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុតជាការសងសឹក៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់