ព័ត៌មាន
អ៊ីស្រាអែលពិនិត្យឡើងវិញ បន្ទាប់ពីកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ រងរបួសនៅលីបង់
អ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់គំរាមនៅជិតទីតាំងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់កាលពីថ្ងៃសុក្រ ដោយទទួលស្គាល់ថា «ការវាយប្រហារ» គឺជាការទទួលខុសត្រូវចំពោះការធ្វើឱ្យកម្លាំងមួកខៀវពីរនាក់រងរបួសនៅក្នុងឧប្បត្តិហេតុ ដែលបានបង្កឱ្យមានប្រតិកម្មផ្នែកការទូតយ៉ាងខ្លាំង។

យោងតាមបេសកកម្មអង្គការសហប្រជាជាតិបានឲ្យដឹងថា កងទ័ពមួកខៀវជនជាតិស្រីលង្កាទាំងពីរនាក់ បានរងរបួសនៅមូលដ្ឋានធំរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL) ក្នុងទីក្រុង Naqura ភាគខាងត្បូងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីទាហានឥណ្ឌូនេស៊ីពីរនាក់បានរងរបួស នៅពេលដែលរថក្រោះបានបាញ់ទៅលើប៉មយាមមួយកន្លែង។

ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងការថ្កោលទោសពីប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច កងទ័ពរបស់ខ្លួនបានសន្យាថានឹងអនុវត្ត «ការពិនិត្យឡើងវិញឱ្យបានហ្មត់ចត់» ។
យោធាអ៊ីស្រាអែល បាននិយាយថា ទាហានអ៊ីស្រាអែល បានឆ្លើយតបដោយការបាញ់តបទៅនឹង «ការគំរាមកំហែងភ្លាមៗ» នៅក្នុងចម្ងាយប្រហែល៥០ម៉ែត្រពីប៉ុស្តិ៍របស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL)។

សេចក្តីថ្លែងការណ៍និយាយថា «ការពិនិត្យជាបឋម បានបង្ហាញថា ក្នុងអំឡុងពេលឧបទ្ទវហេតុ ការវាយប្រហារបានធ្លាក់ទៅលើប៉ុស្តិ៍របស់កងកម្លាំងរក្សាសន្តិភាព បណ្តាលឱ្យបុគ្គលិកពីរនាក់រងរបួស។
លោក Sean Clancy នាយសេនាធិកានៃកងកម្លាំងការពារជាតិប្រទេសអៀរឡង់ បាននិយាយថា លោកមិនជឿអំពីការពន្យល់របស់អ៊ីស្រាអែលនោះទេ។ លោក Clancy ដែលប្រទេសរបស់លោក មានកងទ័ពនៅក្នុងបេសកកម្មរក្សាសន្តិភាព(UNIFIL)ផងដែរនោះ បាននិយាយថា «តាមទស្សនៈវិស័យរបស់យោធា នេះពុំមែនជាទង្វើដោយចៃដន្យនោះទេ» ។
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់