ព័ត៌មាន
នីការ៉ាហ្គ័រ ផ្តាច់ទំនាក់ទំនងការទូត ជាមួយអ៊ីស្រាអែល
ប្រទេសនីការ៉ាហ្គ័រកំពុងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ដោយហៅរដ្ឋាភិបាលអ៊ីស្រាអែលថា ជា «ពួកហ្វាស៊ីសនិយម» និង «ក្រុមប្រព្រឹត្តអំពើប្រល័យពូជសាសន៍»។ នេះបើតាមការប្រាប់ឲ្យដឹងពីប្រជាជាតិអាមេរិកកណ្តាលមួយនេះ កាលពីថ្ងៃសុក្រ (ទី១១ ខែតុលា)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលនីការ៉ាហ្គ័រ បានឲ្យដឹងថា ការផ្ដាច់ទំនាក់ទំនងនេះ គឺដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន។ នៅព្រឹកថ្ងៃនោះ សមាជរបស់ប្រទេសនេះ បានអនុម័តសេចក្តីសម្រេចមួយ ដែលស្នើឲ្យនីការ៉ាហ្គ័រចាត់វិធានការ ដោយការសម្រេចនេះកើតមានឡើងស្របពេលនឹងខួបមួយឆ្នាំនៃសង្រ្គាម នៅតំបន់ហ្កាហ្សា។
រដ្ឋាភិបាលនីការ៉ាហ្គ័រ បានបន្ថែមថា ឥឡូវនេះ ភ្លើងសង្គ្រាមនេះ ក៏ «ឆេះរាលដាលទៅដល់ប្រទេសលីបង់ ហើយគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសស៊ីរី យេម៉ែន និងអ៊ីរ៉ង់ផងដែរ»។

គួរបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ាកំពុងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀមសម្រាប់ការកើនឡើងនូវភាពតានតឹង ក្នុងតំបន់ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលស្រោចយ៉ាងសន្ធាប់ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។
អ៊ីរ៉ង់គាំទ្រក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅលីបង់ គឺក្រុមហេសបូឡា ដែលអ៊ីស្រាអែលបានកំណត់គោលដៅក្នុងការវាយប្រហារជាបន្តបន្ទាប់ នាពេលថ្មីៗនេះ។ អ៊ីរ៉ង់ក៏ជាសម្ព័ន្ធមិត្តរបស់រដ្ឋបាលនៃប្រធានាធិបតីនីការ៉ាហ្គ័រ លោក Daniel Ortega ផងដែរ៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់