ព័ត៌មាន
មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣
ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួងប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣ ក្រោមប្រធានបទ” ការចូលរួមប្រកបដោយនវានុវត្តន៍ ដើម្បីគុណភាពសុខាភិបាល” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បាន ស្វាគមន៍យ៉ាងពិសេសចំពោះវាគ្មិនកិត្តិយស និងអ្នកជំនាញថែទាំសុខភាពមកពីក្នុង និងក្រៅប្រទេសដែលបានចូលរួមជាមួយយើង ដើម្បីចែករំលែកនូវចំណេះដឹង គំនិតច្នៃប្រឌិត ការស្រាវជ្រាវ និងបទពិសោធន៍ មកសិក្ខាកាមទាំងអស់។ លោកជឿជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះអ្នកចូលរួមទាំងអស់គ្នានឹងមានការបំផុសគំនិត និងបទពិសោធន៍ ហើយយកអ្វីដែលយើងបានរៀន នៅទីនេះ ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់យើង ដើម្បីភាពប្រសើរឡើងនៃការព្យាបាល និង ការថែទាំសុខភាពជូនអ្នកជំងឺ។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការតំណាង៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា ទិវានេះ ជាឱកាសដ៏សំខាន់មួយសម្រាប់យើងទាំងអស់គ្នាបានជួបជុំគ្នាក្នុងនាមជាមន្ត្រីសុខាភិបាល ក៏ដូចជាអ្នកជំនាញ ថែទាំសុខភាព ដើម្បីចែករំលែកចំណេះដឹង និងស្វែងរកការច្នៃប្រឌិតដែលនឹងលើកកម្ពស់គុណភាពនៃការថែទាំ ដែលយើងផ្តល់ដល់អ្នកជំងឺរបស់យើង។ ក្នុងនាមជាក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក យើងស្ថិតនៅជួរមុខនៃការផ្តល់សេវាថែទាំសុខភាព។ ការងាររបស់យើងបង្ហាញពីបទពិសោធន៍ និងលទ្ធផលរបស់អ្នកជំងឺដែលពឹងផ្អែកលើយើង ដោយតាមរយៈការសហការគ្នា ការចូលរួម និងការច្នៃប្រឌិត ដែលយើងបានផ្តល់ទៅអោយពួកគាត់តាមស្តង់ដារនៃការព្យាបាល និងការថែទាំ។ ហើយក៏ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពអ្នកជំងឺ តាមរយៈការអនុវត្តផ្ទាល់របស់យើង បច្ចេកទេសវះកាត់ទំនើប និងការថែទាំ។
លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ថ្ងៃនេះ យើងមានសំណាងដែលមានអ្នកជំនាញសុខាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដែលនឹងចែក រំលែកនូវចំណេះដឹង ការស្រាវជ្រាវ និងបទពិសោធន៍ផ្ទាល់របស់ពួកគាត់។ ទិវាវេជ្ជសាស្ត្រនេះនឹងមិនត្រឹមតែ ពង្រីកការយល់ដឹងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗចំពោះ បញ្ហាប្រឈមដែលយើងជួបប្រទះនៅក្នុងទិដ្ឋភាពថែទាំសុខភាពដែលកំពុងវិវឌ្ឍជាបន្តបន្ទាប់។
លោកជំទាវក៏បានស្នើដល់អ្នកចូលរួមទាំងអស់គ្នាប្រើប្រាស់ពេលវេលានេះដើម្បីចូលរួមយ៉ាងពេញលេញ សួរសំណួរ ផ្តល់មតិយោបល់ និងជំរុញកម្មវិធីឱ្យ ដំណើរការយ៉ាងរលូនចាប់តាំងពីការចាប់ផ្តើមរហូតបញ្ចប់ ដើម្បីរុញច្រានការផ្តល់សេវា ព្យាបាល និងថែទាំសុខភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយធានាថាអ្នក ជំងឺគ្រប់រូបនឹងទទួលបានស្តង់ដារខ្ពស់បំផុតនៃការព្យាបាល និងការថែទាំ៕
អត្ថបទ រដ្ឋា







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦