ព័ត៌មាន
មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣
ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលទិន្នន័យអ្នកបរិច្ចាគខួរឆ្អឹងប្រទេសចិន (China Marrow Donor Program «CMDP») ដែលជាអង្គការសុខុមាលភាពសាធារណៈឋិតនៅក្រោមការដឹកនាំរបស់ កាកបាទក្រហមចិន បានអញ្ជើញទស្សនកិច្ច និងពិភាក្សាការងារ ទាក់ទងនិងគម្រោងបង្កើតមជ្ឈមណ្ឌលបរិច្ចាគខួរឆ្អឹងជាមួយ ជាមួយកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅ នៅទីស្នាក់កាកបាទក្រហមកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរបស់ភាគីចិនខាងលើនេះ មានរយៈពេល៣ ពីថ្ងៃទី ១១-១៣ ខែតុលា ឆ្នាំ២០២៤ ដោយនៅថ្ងៃដំបូងគឺប្រតិភូ បាកបាទក្រហមចិន បានមកទស្សនកិច្ចនៅ កាកបាទក្រហមកម្ពុជា និងបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើងដោយ កាកបាទក្រហមកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលដឹកនាំដោយលោកវេជ្ជ. HUANG Xianggang អនុប្រធានកម្មវិធី CMDP ដោយបានអញ្ជើញជួបពិភ្សាការងារជាមួយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។ ក្នុងជំនួបនោះផងដែរលោកជំទាវ បានជម្រាបជូននូវទិសដៅ និងយុទ្ធសាស្ដ្រការងារមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ្រោមការដឹកនាំរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដោយលោកជំទាវបានគូសបញ្ជាក់ពីសកម្មភាព ក្នុងការចូលរួមបរិច្ចាគឈាមរបស់ មន្ដ្រី សហការី យុវជន កាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ដ ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលតែងតែធ្វើឡើងជាញឹកញាប់ក្នុងមួយឆ្នាំៗ និងជារៀងរាល់ឆ្នាំ។
ទន្ទឹមនឹងនោះគណៈប្រតិភូចិន បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូចិននាពេលនេះ ជាពិសេសការចែករំលែកនូវបទពិសោធន៍ នៃការបរិច្ចាគឈាម។ ខណៈដែលកន្លងមក កាកបាទក្រហមកម្ពុជា បានដើរតួនាទីដ៏សំខាន់ ក្នុងការអប់រំថែរក្សា និងលើកទឹកចិត្ដដល់អ្នកបរិច្ចាគឈាម ហើយជាក់ស្ដែងនៅថ្ងៃនេះ គឺឃើញថាកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការងារផ្ដល់ឈាមជួយសង្គ្រោះជីវិតមនុស្ស។
ជាការឆ្លើយតបលោកជំទាវ ពុំ ចន្ទីនី ក៏បានថ្លែងអំណរគុណដល់ កាកបាទក្រហមចិន ដែលកន្លងមកតែងតែបរិច្ចាគធនធានដល់ កាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ ២០០១-២០០២ មកម្លេះ ដែលឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមករវាង កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមចិន។ ជាពិសេសកាលពីអំឡុងការរាតត្បាតជំងឺកូវីដ១៩កន្លងទៅ កាកបាទក្រហមចិន បានបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសមក កាកបាទក្រហមកម្ពុជាផងដែរ។ ហើយថ្មីៗនេះកាកបាទក្រហមចិន ក៏បានផ្ដល់ថវិកាមួយចំនួនសម្រាប់ឱ្យ កាកបាទក្រហមកម្ពុជា កាន់តែមានលទ្ធភាព អនុវត្ដគម្រោងការកសាងភាពធន់នៅតាមសហគមន៍ នៅតាមបណ្ដាខេត្ដមួយចំនួន រួមមានខេត្ដកំពង់ស្ពឺ កំពង់ឆ្នាំង និងឈានទៅដល់ខេត្ដតាកែវបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥។ សូមជម្រាបថា នៅក្នុងជំនួបខាងលើនេះ ភាគីទាំងពីរក៏បានលើកឡើងពីគម្រោង នៃការបង្កើតមជ្ឈមណ្ឌលបរិច្ចាគខួរឆ្អឹងផងដែរ៕ 12/10/24
អត្ថបទៈ សំ ងីម




-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត