ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីចូលរួមអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅសណ្ឋាគារសុខាភ្នំពេញ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសក្តានុពលនៅក្នុងតំបន់ មិនមែនកើតឡើងដោយការចៃដន្យ ឬទេវតាជាអ្នកផ្ដល់ឱ្យនោះទេ ប៉ុន្ដែគឺបានកើតចេញពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
-សម្ដេចធិបតី៖ ក្នុងរយៈពេល២០ ឆ្នាំនេះ លទ្ធផលដែលយើងទាញបាន តាមរយៈការែប្រែពីភាពឯកោរបស់យើងទាំងការទូត និងសេដ្ឋកិច្ច យើងចូលទៅក្នុងសមាហរណកម្ម ជាមួយនឹងយន្តការពហុភាគី យន្តការតំបន់ ធ្វើឲ្យកម្ពុជារីកចម្រើន ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បើយើងមិនហានប្រកួតប្រជែងនៅខាងក្រៅ គឺយើងមិនអាចពង្រឹងសមត្ថភាពខ្លួនឯងបានទេ ដូច្នេះហើយទើបកម្ពុជា ត្រូវចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤នោះ គឺប្រទេសកម្ពុជា បានក្លាយជាសមាជិកទី១៤៨។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលយើងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក គឺយើងត្រូវពង្រឹងសមត្ថភាព និងការធ្វើពាណិជ្ជកម្មផ្ទៃក្នុងរបស់កម្ពុជាឱ្យខ្លាំងក្លា ដើម្បីឈានទៅប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដូច្នេះការងារនេះយើងបានធ្វើមក ២០ឆ្នាំហើយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តអនុវត្តនូវទិសដៅ និងចក្ខុវិស័យច្បាស់របស់កម្ពុជា ដែលដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិមុន គ្រាន់តែពេលនេះ ដើម្បីឱ្យសម្រេចបានដល់គោលដៅដែលបានកំណត់ វិធីសាស្រ្ដមួយចំនួនគឺត្រូវប្រែប្រួល ប៉ុន្ដែទិសដៅរបស់យើងមិនប្រែប្រួលទេ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តើយើងត្រូវពឹងគេបន្តក់ទឹកដើម្បីរស់រហូត ឬត្រូវពឹងលើខ្លួនឯង? ចំលើយគឺប្រាកដណាស់ យើងមិនអាចពឹងគេរហូតទេ គឺយើងត្រូវមានភាពរឹងមាំ និងអាចពឹងផ្អែកដោយខ្លួនឯងចំពោះការអភិវឌ្ឍរបស់ជាតិរបស់យើង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកច្រកពាណិជ្ជកម្ម គឺជាការលំបាកមួយហើយ ប៉ុន្ដែការរក្សាបាននូវច្រកដែលបើកនោះ គឺរឹតតែលំបាកថែមទៀត ដូច្នេះហើយវិស័យឯកជន ដែលជាអ្នកផលិត ត្រូវតែធ្វើយ៉ាងណារក្សាឱ្យបាននូវស្ដង់ដា និងគុណភាពផលិតផលរបស់កម្ពុជា ឱ្យមានស្ដង់ដាល្អ និងមានទំនើបកម្មជានិច្ច។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយឈរលើអភិក្រមរក្សាចាស់ បង្កើនថ្មី សម្រាប់ទីផ្សារ និងពាណិជ្ជកម្មរបស់កម្ពុជា ពីព្រោះដើម្បីឈានទៅកម្ពុជាចាកចេញពីប្រទេសក្រីក្រ ចាំបាច់គឺត្រូវពង្រឹងផលិតផល និងសេវាខាងក្នុង និងពង្រីកទីផ្សារខាងក្រៅ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងនោះមានដូចជា កំពង់ផែកំពត និងហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវ៉េ និង្លូវដែករបស់កម្ពុជា។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសរកដៃគូ ឬ វិស័យឯកជនណាមួយ ដើម្បីស្ដារទន្លេនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ខាងលើដែលភាគច្រើនគោករាក់ដោយសារ ដីល្បាប់ ដែលបង្កឱ្យរាំងស្ទះដល់ផ្លូវនាវា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ត្រូវស្ដារល្បាប់នៅបាតទន្លេ ដើម្បីពង្រឹងប្រព័ន្ធនាវាចរណ៍ ឱ្យតភ្ជាប់ប្រទាក់ក្រឡាជាមួយប្រព័ន្ធដឹកជញ្ជូននានាឱ្យបានល្អនៅទូទាំងប្រទេស។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យសិក្សាបញ្ចប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានព្រមានថា បើសិក្សាមិនបានចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះទេ សម្ដេចនឹងដកចេញ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងជំរុញពន្លឿនការអភិវឌ្ឍផ្លូវដែក ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសលើវិស័យឡូជីស្ទីក។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា ដើរតួនាទីក្នុងវិស័យឯកជនលើកយកបញ្ហាដែលកើតមានរបស់វិស័យឯកជនដាក់ជូនរាជរដ្ឋាភិបាលធ្វើការដោះស្រាយ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាគ្មានការរាំងស្ទះ និងអាចប្រកួតប្រជែងបានល្អ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាឱ្យបន្តចាត់វិធានការចំពោះបុគ្គលដែលតាំងខ្លួនជាព្រះ តាំងខ្លួនជាបារមីនានា ដើម្បីកុំឱ្យមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ពលរដ្ឋគ្រប់រូបមានសិទ្ធិជឿលើជំនឿនានាប៉ុន្តែមិនត្រូវផ្សព្វផ្សាយឱ្យមានការយល់ច្រឡំនៅក្នុងស្រទាប់មហាជននោះឡើយ។
-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត