ព័ត៌មាន
[UPDATE] បុរសប្រដាប់ដោយកាំភ្លើងម្នាក់ ត្រូវចាប់ខ្លួននៅជិតព្រឹត្តិការណ៍ជួបជុំរបស់លោក Trump ក្នុងរដ្ឋ California
នគរបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ (១៣ តុលា) ថា បុរសម្នាក់ប្រដាប់ដោយកាំភ្លើង ត្រូវបានចាប់ខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយនៅជិតព្រឹត្តិការណ៍ជួបជុំយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump នៅរដ្ឋកាលីហ្វ័រនីញ៉ា (California) កាលពីថ្ងៃសៅរ៍ ហើយប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់កាំភ្លើងខុសច្បាប់ បន្ទាប់ពីត្រូវបានរកឃើញថាមានកាំភ្លើងដាក់គ្រាប់រួចជាច្រើនដើម លិខិតឆ្លងដែនជាច្រើនច្បាប់ ផ្លាកលេខរថយន្ត និងកាតអ្នកសារព័ត៌មានក្លែងក្លាយ ព្រមទាំងមានបណ្ណ VIP ផងដែរ។

លោក ឆាដ ប៊ីយ៉ង់ខូ (Chad Bianco) ស្នងការតំបន់ រីវើសាយ (Riverside) បាននិយាយថា លោកជឿថាទីភ្នាក់ងាររបស់លោកបានបញ្ឈប់ការប៉ុនប៉ងធ្វើឃាតមួយ ខណៈក៏និយាយថានោះជា ការសង្ស័យ” ប៉ុណ្ណោះ។ កំណត់ត្រាក្នុងពន្ធនាគារបង្ហាញថា ជនសង្ស័យត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃសៅរ៍ ហើយការស៊ើបអង្កេតសហព័ន្ធកំពុងដំណើរការ។

បុរសវ័យ ៤៩ឆ្នាំ ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នករស់នៅក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) ឈ្មោះ វេម មីលឡឺ (Vem Miller) ត្រូវបានឃាត់ខ្លួននៅក្នុងរថយន្ត SUV ពណ៌ខ្មៅ នៅម៉ោងប្រហែល ៥ល្ងាច ម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍ ហើយមិនមានឧបទ្ទវហេតុអ្វីកើតឡើងឡើយ ខណៈ Trump មិនទាន់បានឡើងថ្លែងលើវេទិកាទេនៅពេលនោះ។

កំណត់ត្រាក្នុងពន្ធនាគារបង្ហាញថា ជនសង្ស័យ Miller ត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយប្រាក់ធានា ៥.០០០ដុល្លារ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានចោទពីបទកាន់កាប់អាវុធផ្ទុកគ្រាប់រួច និងបង់ដាក់គ្រាប់ជាច្រើន ដែលទាំងពីរនេះជាបទល្មើសមជ្ឈិម។ ការិយាល័យមេធាវីអាមេរិកនៅទីក្រុង ឡូស អេនជើលេស (Los Angeles) ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ បាននិយាយថា លោក Trump មិនស្ថិតក្នុងគ្រោះថ្នាក់ទេ ដោយសម្អាងដល់សេវាសម្ងាត់របស់សហរដ្ឋអាមេរិក៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់