ព័ត៌មាន
សម្ដេចធិបតី៖ ២០ឆ្នាំមកនេះ កម្ពុជាបានកែប្រែពីភាពឯកោទៅជាប្រទេសមានយន្តការពហុភាគី និងតំបន់
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេល ២០ឆ្នាំមកនេះ កម្ពុជាបានកែប្រែពីប្រទេសដែលឯកោទៅជាប្រទេសដែលមានយន្តការពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសទាំងនៅក្នុងតំបន់ និងពិភពលោក។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា កម្ពុជា តាមរយៈការចូលនៅក្នុងយន្តការតំបន់ និងពិភពលោកនេះ គឺបានផ្ដល់ផលជាច្រើនដល់ប្រទេសកម្ពុជា។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាណត្តិមុនៗ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអតីតរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មអាណត្តិមុនៗផងដែរ ដែលជាប្រធានក្រុមចរចា ដោយបានខិតខំធ្វើឱ្យកម្ពុជាអាចចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
សម្ដេចធិបតីមានប្រសាសន៍ថា កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ជាសមាជិកទី១៤៨។ រយៈពេល២០ឆ្នាំមកនេះកម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើមពាក់ព័ន្ធនឹងពាណិជ្ជកម្មដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល។ ក្នុងនាមជាសមាជិក WTO កម្ពុជាមានសិទ្ធិទទួលបានប្រព្រឹត្តកម្ម «ប្រជាជាតិដែលទទួលបានភាព អនុគ្រោះបំផុត (Most-Favoured Nation – MFN)» ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចសមាជិកទាំងអស់ផងដែរ។
សូមជម្រាបថា ក្នុងនាមជាសមាជិកអភិវឌ្ឍន៍តិចតួចរបស់ WTO កម្ពុជាទទួលបាននូវអត្ថប្រយោជន៍បន្ថែម ដូចជា «ប្រព្រឹត្តកម្មពិសេស និងដោយឡែក (Special and Differential Treatment – SD&T)» និង «ច្រកទីផ្សារ ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា (Duty-Free, Quota-Free – DFQF)» ក៏ដូចជាវិធានការអនុគ្រោះ មួយចំនួនទៀតដែលបានដាក់ចេញដោយ WTO ដើម្បីសម្រួលនិងជំរុញដល់ការធ្វើសមាហរណកម្មឲ្យបានពេញលេញរបស់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។
ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ទទួលបាននូវជំនួយពីសមាជិក WTO និងអង្គការអន្តរជាតិនានាសម្រាប់ការពង្រឹង និងការធ្វើកំណែទម្រង់ស្ថាប័ន និងច្បាប់ និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីគាំទ្រដល់ការអនុវត្តកាតព្វកិច្ច និងការអនុវត្តកម្មវិធី កំណែទម្រង់ទាំងឡាយដែលកម្ពុជា បានសន្យាក្នុងកញ្ចប់ចូលជាសមាជិ ករបស់ខ្លួន ក៏ដូចជាដើម្បីអនុវត្តរបៀបវារៈអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ខ្លួន ក្នុងគោលបំណងជំរុញឲ្យកម្ពុជាមានសមត្ថភាពទាញយកផលប្រយោជន៍ជាអតិបរិមាពី WTO៕ អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់