ព័ត៌មាន
ពលរដ្ឋខ្មែរចងចាំមិនភ្លេចស្នាព្រះហស្ដព្រះបរមរតនកោដ្ឋ ជាមរតកអមតៈទុកឱ្យកូនខ្មែរគ្រប់ជំនាន់
ពលរដ្ឋខ្មែរចងចាំមិនភ្លេចស្នាព្រះហស្ដ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ បើគិតត្រឹមថ្ងៃទី១៥ ខែតុលាស្អែកនេះ គឺជាខួប១២ព្រះវស្សា (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃការយាងចូលព្រះទិវង្គត ព្រះបរមរតនកោដ្ឋ។
ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលានេះ បានប្រាប់BTVឱ្យដឹងថា ក្នុងនាមប្រជាពលរដ្ឋខ្មែរកើតទាន់សម័យព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ គ្រប់គ្រងប្រទេសជាតិ នាសម័យកាលនោះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ លើសពីនេះ ប្រជាពលដ្ឋបានបង្ហាញការចងចាំមិនភ្លេចស្នាព្រះហស្ដ ដែលាមានជាច្រើន ជាជាពិសេស គុណូបការៈ ថ្ងៃរំដោះប្រទេសកម្ពុជាពីអាណានិគមបារាំង ៩ វិច្ឆិកា ១៩៥៣។
ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រសូតនៅទី៣១ ខែតុលា ឆ្នាំ១៩២២ ស្ថិតនៅក្នុងរាជធានី្នំពេញ។ ទ្រង់យាងចូលទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ៩០ព្រះវស្សា។
ចំពោះស្នាព្រះហស្ដ ព្រះអង្គបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ មានជាច្រើនដែលក្នុងនោះរួមមាន៖ ទាមទារឯក រាជ្យពីអាណានិគមបារាំងជូនជាតិមាតុភូមិ, ទាមទារប្រាសាទព្រះវិហារពីប្រទេសថៃ, បង្កើតសមិទ្ធផលជា ច្រើននៅក្នុងសម័យសង្គមរាស្រ្តនិយម, សាងសង់វិមានឯករាជ្យភ្នំពេញ, បង្កើតមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងកសាងពហុកីឡដ្ឋានជាតិអូឡាំពិកជាដើម៕ អត្ថបទ៖ ទូច សោភ័ណ




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់