ព័ត៌មាន
ក្រសួងការងារអំពាវនាវពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ពីការឆបោករបស់មេខ្យល់អូសទាញទៅធ្វើការខុសច្បាប់នៅប្រទេសថៃ
ខណៈមានការអូសទាញពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួន ធ្វើការអូសទាញឲ្យចូលទៅប្រទេសថៃដោយខុសច្បាប់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ពិសេសពលករ ត្រូវប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៤ ខែតុលានេះ បានជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងប្រជាពលរដ្ឋកម្ពុជាដែលមានបំណងស្វែងរកការងារធ្វើនៅប្រទេសថៃថា ថ្មីៗនេះមានការអូសទាញបងប្អូនពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួនឱ្យចូលទៅ ប្រទេសថៃតាមទិដ្ឋាការទេសចរណ៍ និងពុំមានឯកសារគ្រប់គ្រាន់ ដើម្បីរង់ចាំចុះឈ្មោះធ្វើការតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងបានបញ្ជាក់ថា ការចុះឈ្មោះនេះ នឹងអនុវត្តសម្រាប់តែពលករកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃស្រាប់ជាមយនិយោជក (ថៅកែ) ប៉ុន្តែមិនមានឯកសារគ្រប់គ្រាន់ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលពលករដែលទើបឆ្លងដែនចូលប្រទេសថៃថ្មីៗនេះទេ។
ក្នុងលិខិតដដែលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរម្លឹកឲ្យពលករប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកមេខ្យល់ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងន័យអូសទាញអោយឆ្លងដែនទៅធ្វើការ នៅប្រទេសថៃដោយគ្មានឯកសារស្របច្បាប់ ដែលអាចបណ្តាលឱ្យខាតបង់ពេលវេលា ប្រាក់កាស និងអាចធ្លាក់ខ្លួន ជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ព្រមទាំងប្រឈមមុខនឹងវិធានការច្បាប់របស់ប្រទេសថៃ។ សម្រាប់ព័ត៌មានបន្ថែមអំពីការងារនៅប្រទេសថៃដោយស្របច្បាប់ សាធារណជន ក៏ដូចអ្នកមានបំណងស្វែងរកការងារធ្វើនៅប្រទេសថៃ សូមទំនាក់ទំនងទៅកាន់ក្រសួងការងារ ឬតាមរយៈប្រព័ន្ធនានាដែលក្រសួងភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងនេះ៕ អត្ថបទ ឈិត បូរ៉ាវី

-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត