ព័ត៌មាន
អភិបាលខេត្តព្រះវិហារ ជួបសំណេះសំណាលជាមួយ មន្រ្តី បុគ្គលិក អាជ្ញាធរជាតិព្រះវិហារ នៅរមណីដ្ឋានប្រាសាទកោះកេរ
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅរមណីដ្ឋានប្រាសាទកោះកេរ ក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានរៀបចំពិធីសំណេះសំណាល បំពាក់គ្រឿងឥស្ស រិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ មន្រ្តី អាជ្ញាធរជាតិព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រី ពលករ អ្នកបើកបរ ភ្នាក់ងារទេសចរណ៍ និងសន្តិសុខអភិរក្ស ជាច្រើន រូបទៀត។
ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងកិច្ចសហការល្អក្នុងការអភិរក្ស និងអភិវឌ្ឍន៍នានា និងការទប់្កាត់ការជីកកកាយ លួចវត្ថុបុរាណ ការទន្ទ្រានកាន់ កាប់ដីព្រៃខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ និងបទល្មើសនានា សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេស គឺការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ Run with Sai ចំនួន ០២លើក នៅក្នុងឱកាសនៃការអបអរសាទរខួប នៃការចុះប្រាសាទព្រះវិហារ និងប្រសាទកោះកេរក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងការរៀបចំការពារសន្តិសុខសុវត្ថិភាពភ្ញៀវទេសចរណ៍ នៅក្នុងឱកាសប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលបានប្រព្រឹត្តិទៅដោយ រលូន និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ។
ទន្ទឹមនេះ ក្នុងទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត សូមមន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិ ព្រះវិហារ និងមន្ទីរអង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បន្តយក ចិត្តទុកដាក់លើកិច្ចការគ្រប់គ្រងការពារអភិរក្ស និងជំរុញផ្សព្វផ្សាយបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យមកទស្សនា កម្សាន្តក្នុងខេត្តឱ្យបានច្រើនកុះករ ព្រមទាំងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត ការដាំដុះបន្លែសរីរាង្គ ការចិញ្ចឹមសត្វ ផ្តល់ការគាំទ្រលើការវិនិយោគ វិស័យទេសចរណ៍ និងសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញវិនិយោគិនជាតិ-អន្តរជាតិ និង ភ្ញៀវទេសចរណ៍ចូលមកបន្ថែមទៀត៕









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់