ព័ត៌មាន
និស្សិតពេទ្យកម្ពុជាជាងមួយរយនាក់ជាប់អាហារូបករណ៍ទៅបន្តការសិក្សាជំនាញវេជ្ជសាស្រ្តជាន់ខ្ពស់នៅបារាំង
នៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំពិធីជួបជុំមួយ ជាមួយនិស្សិតពេទ្យកម្ពុជាជាងមួយរយនាក់ ដែលបានជាប់អាហារូបករណ៍ក្នុងក្របខណ្ឌបន្តទៅសិក្សាសញ្ញាប័ត្រវេជ្ជសាស្រ្ត និងសញ្ញាប័ត្រវេជ្ជសាស្រ្តជាន់ខ្ពស់នៅប្រទេសបារាំង ខណៈការជួបជុំនេះមានការ ចូលរួមជាកិត្តិយសដោយ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា និងលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅកម្ពុជា។
ថ្លែងនៅក្នុងពិធីជួបជុំ ក៏ដូចជាពិធីជូនដំណើរនេះ លោកហ្សាក់ ប៉ឺឡេ បានលើកឡើងថា ការជួបជុំ នារាត្រីនេះគឺឆ្លុះបញ្ចាំងពីការទទួលស្គាល់យ៉ាងធំធេង ចំពោះការបណ្តុះបណ្តាលពិសេសរបស់និស្សិតកម្ពុជាព្រមទាំងបង្ហាញពីកាកោតសរសើរដល់ការរួមចំណែកយ៉ាងសំខាន់របស់ពួកគេ ក្នុងវិស័យសុខាភិបាល មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទតផង។ មួយវិញទៀត លោកឯកអគ្គរដ្ឋទូតបារាំងក៏បានចាត់ទុកនិស្សិតពេទ្យដែលបានជាប់អាហារូបករណ៍ បន្តការសិក្សានៅបារាំងនេះជា«ឯកអគ្គរដ្ឋ» នៃឧត្តមសិក្សាបារាំង និងភាសាបារាំងផងដែរ។
ជាមួយគ្នានោះដែរ លោកហ្សាក់ ប៉ឺឡេ បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២៤នេះ ជាជំនាន់ ពិសេសមួយ ដោយហេតុថានិស្សិតកម្ពុជាដែលបានជាប់អាហារូបករណ៍បន្តការសិក្សានៅបារាំងនេះគឺមាន រហូតដល់ចំនួន១១៥នាក់ នឹងចេញទៅបន្តការសិក្សាក្នុងក្របខណ្ឌសិក្សាសញ្ញាប័ត្រវេជ្ជសាស្រ្ត(DFMS) សញ្ញាប័ត្រជំនាញជាន់ខ្ពស់(DSMSA) ខណៈកាលពីឆ្នាំកន្លងទៅមានត្រឹមតែពី៧០ទៅ៩០នាក់ប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនិស្សិតកម្ពុជាចំនួន១៨ផ្សេងទៀតនឹងទៅធ្វើកម្មសិក្សា នៅតាមមន្ទីរពេទ្យនានានៅប្រទេសបារាំងផងដែរ។ លោកឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា កំណើនរបស់និស្សិតកម្ពុជាដែលបន្តសិក្សា នៅប្រទេសបារាំងមានការកើនឡើងនេះគឺវាបានឆ្លុះបញ្ចាំងការរីកចម្រើន នៃការបណ្តុះបណ្តាលផ្នែកវេជ្ជ សាស្រ្តកម្រិតជំនាញនៅកម្ពុជា។
មួយវិញទៀត លោកឯកអគ្គរដ្ឋទូតបារាំងប្រចំានៅកម្ពជាក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការបារាំង និងកម្ពុជានៅក្នុងវិស័យសុខាភិបាល មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល៣០ឆ្នាំចុង ក្រោយនេះ ដោយចាប់តាំងពីឆ្នាំ១៩៩៦មកមាននិស្សិតពេទ្យកម្ពុជា ជាងមួយពាន់នាក់ហើយដែលបាន ទៅសិក្សានៅប្រទេសបារាំងនោះ។
នៅក្នុងពិធីជួបជុំនោះដែរ ឯកឧត្តម ឈាង រ៉ា ក៏បានសម្តែងនូវការដឹងគុណចំពោះរដ្ឋាភិបាលបារាំង ជាពិសេសសហសេវឹកដែលជានាយកមន្ទីរពេទ្យសាកលវិទ្យាល័យ សាស្រ្តាចារ្យ ប្រធានផ្នែកដែលទទួលស្វាគមន៍ និងជួយណែនាំនិស្សិតរបស់កម្ពុជាដោយការយកចិត្តទុកដាក់ និងភាពរីករាយនៅតាមបណ្តា ផ្នែកនានារបស់ពួកគេក្នុងអំឡុងពេលនៃការបណ្តុះបណ្តាល។ ឯកឧត្តមបានលើកឡើងទៀតថា ក្នុងនាម ឯកឧត្តមជាមន្រ្តីក្នុងជួររាជរដ្ឋាភិបាលម្នាក់ និងក្នុងនាមជារដ្ឋមន្រ្តីក្រសួងសុខាភិបាល ពិតជាមានមោទន ភាពយ៉ាងខ្លាំងចំពោះនិស្សិតខ្មែរកាន់តែច្រើនទៅៗ ដែលបានជាប់អាហារូបករណ៍បន្តសិក្សានៅប្រទេស បារាំងនោះ។
ឯកឧត្តមបានបន្ថែមទៀត និស្សិតដែលបានបន្តសិក្សានៅប្រទេសបារាំងនេះគឺមានជំនាញជាច្រើន ហើយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល បានខិតខំលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាពលរដ្ឋរបស់យើង ពោលគឺសុខភាពតែមួយសម្រាប់ទាំងអស់គ្នា។ ឯកឧត្តមបានបន្ថែមថា«យើងបំពេញការងារដោយគ្នានការនឿយហត់ ដើម្បី ពង្រឹងនិងអភិវឌ្ឍគុណភាពនៃការថែទាំ សមត្ថភាពក្នុងការធ្វើ រោគវិនិច្ឆ័យ ការព្យាបាល និងការជួយជ្រោមជ្រែងចាំបាច់នានាដល់អ្នកជំងឺ និងក្រុមគ្រួសារដែលជាការថែ ទាំព្យាបាលផ្តោតលើអ្នកជំងឺ ហើយយើងនឹងបន្តការងារលើកកម្ពស់សមត្ថភាពគ្រូពេទ្យតាមរយៈការបណ្តុះ បណ្តាលបន្តដើម្បីពង្រីកលទ្ធភាពទទួលបានការព្យាបាលនៅទូទាំងប្រទេស»៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន