ព័ត៌មាន
សម្តេចធិបតី ប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស ដល់កុមារនៃអង្គការ PSEនិង CCF
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស (ប្រទេសចិន) ដល់កុមារនៃអង្គការ ដើម្បីភាពញញឹម នៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា-CCF ជាមួយនឹងការប្រកាសផ្តល់នូវអហារូបករណ៍ដែរនោះ សម្តេច ក៏បានអំពាវនាវដល់កុមារនៃអង្គការទាំងពីរ ឲ្យបន្តខិតខំសិក្សាបន្ថែមទៀត ដើម្បីអនាគតខ្លួនឯង។
ក្នុងឱកាសឆ្លៀតចុះជួបសំណេះសំណាលដោយគ្មានការត្រៀមទុក និងរៀបចំអាហារជូនដល់កុមារ និងលោកតា លោកយាយនៅអង្គការ ដើម្បីភាពញញឹម នៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា-CCF ដើម្បីជាការអបអរសាទរ ថ្ងៃចម្រើនជន្មាយុ៤៧ ឈានចូល៤៨ឆ្នាំ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងអស់ នៃអង្គការខាងលើនេះ ថែមទាំងជួយទំនុកបម្រុងផ្សេងៗទៀតផងដែរ សម្រាប់អង្គការទាំងនេះ ដើម្បីជួយដល់កុមារ និងលោកតា លោកយាយកម្ពុជាដែលកំពុងសិក្សា និងស្នាក់អាស្រ័យជាមួយអង្គការទាំងពីរខាងលើនេះ។
នៅក្នុងឱកាសអបអរសាទរ ថ្ងៃចម្រើនជន្មាយុនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បាន្រកាសផ្តល់ថវិកា ដល់អង្គការទាំងពីរចំនួន៤០លានរៀល អង្ករ មី និងភេសជ្ជៈមួយចំនួនទៀតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះប្រធានអង្គការទាំងពីរ ដែលបានជួយដល់រាជរដ្ឋាភបាល ក៏ដូចប្រជាពលរដ្ឋខ្មែរបានយ៉ាងច្រើន តាមរយៈការជួយចិញ្ចឹមកុមារកម្ពុជា និងការផ្គត់ផ្គង់គ្រប់បែបយ៉ាងឲ្យពួកគេមានការសិក្សាខ្ពស់ រហូតដល់បានរៀននៅក្រៅប្រទេសផងដែរ៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន