ព័ត៌មាន
ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាប្រឈមកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ
ជនភៀសខ្លួនប៉ាឡេស្ទីនដែលប្រឈមកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ បានកាន់ឆ្នាំងតម្រង់ជួរយកអាហារនៅទីក្រុង Khan Younis កាលពីថ្ងៃពុធ ១៦ តុលា សប្ដាហ៍នេះ។

ពួកគេត្រូវដើរផ្លូវឆ្ងាយដើម្បីទទួលបានបបរសណ្តែកប៉ុន្មានចាន ចិញ្ចឹមគ្រួសារដែលកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន។
ខណៈកំពុងជួយចែកចាយអាហារ លោក Karam Safi ស្ថិតក្នុងចំណោមជនភៀសខ្លួនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលបានភៀសខ្លួនពីសង្រ្គាមបាននិយាយថា ខ្ញុំរំពឹងថានឹងមានគ្រោះមហន្តរាយដ៏ធំមួយ ព្រោះយោងតាមស្ថានភាពបច្ចុប្បន្ន ដោយសារតែមនុស្សពេញវ័យ និងកុមារភាគច្រើននឹងត្រូវស្លាប់ដោយភាពអត់ឃ្លាន។

ការហក់ឡើងថ្លៃខ្ពស់លើតម្រូវការស្បៀងអាហារជាមូលដ្ឋាន និងកង្វះជំនួយ កំពុងធ្វើឱ្យប៉ះពាល់ដល់ជនជាតិប៉ាឡេស្ទីនដែលរត់េចពីការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។
លោក Safi បន្ថែមថា យើងព្យាយាមបម្រើមនុស្សច្រើនបំផុតតាមរបៀបសន្សំសំចៃបំផុត។ យើងបម្រើមនុស្សមួយក្រុមធំប្រមាណ១៦.០០០នាក់ ព្រោះប្រសិនបើពួកគេមិនបរិភោគបបរសណ្តែក ទេនោះ នឹងមានគ្រោះទុរ្ភិក្ស ហើយមនុស្សភាគច្រើននឹងស្លាប់។

ស្ថានភាពមនុស្សធម៌ដ៏យ៉ាប់យ៉ឺនបានជំរុញឱ្យមានការព្រួយបារម្ភជាសកល ដោយសហរដ្ឋអាមេរិកបានចេញឱសាននុវាទដ៏ម៉ឺងម៉ាត់បំផុតមួយដល់អ៊ីស្រាអែលថា ប្រទេសនេះត្រូវតែកែលម្អស្ថានភាពពុំនោះត្រូវប្រឈមការកាត់ផ្ដាច់ជំនួយយោធាមួយចំនួន។យោធាអ៊ីស្រាអែលបានបដិសេធការរឹតបន្តឹងការផ្គត់ផ្គង់ដោយនិយាយថា ចាប់តាំងពីថ្ងៃទី ១ ខែតុលា ជំនួយមនុស្សធម៌ជាង ៩.០០០តោន រួមទាំងអាហារ ទឹក ឧស្ម័ន សម្ភារៈជម្រក និងការផ្គត់ផ្គង់វេជ្ជសាស្រ្តបានចូលដល់តំបន់ហ្កាហ្សាតាមច្រកនានា៕
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន