ព័ត៌មាន
ប្រទីបរបស់ក្រសួង ស្ថានប័ននានាកំពុងរៀបចំតុបតែងលម្អត្រៀមអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក
ប្រទីបរបស់ក្រសួង និងស្ថាប័ននានា កំពុងរៀបចំតុបតែងលម្អត្រៀមបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅ នៅខែវិច្ឆិកាខាងមុខនេះ។
គិតមកដល់ថ្ងៃទី១៧ ខែតុលានេះ ការរៀបចំតុបតែងលម្អប្រទីបរបស់ក្រសួង ស្ថាប័ននានា កំពុងមមាញឹក ដើម្បីត្រៀមបណ្តែតអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ។ ប្រទីបដែលកំពុងរៀបចំទាំងនោះមានដូចជា៖ប្រទីបព្រឹទ្ធសភា រដ្ឋសភាព រាជដ្ឋាភិបាល ព្រះបរមរាជវាំង ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញជាដើម។
បើតាមការលើកឡើងរបស់យុវជនបានប្រាប់BTVឱ្យដឹងថា នៅឆ្នាំនេះ នឹងចូលព្រះពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំង មើលការប្រណាំងទូក អុជកាំជ្រួច បណ្តែតប្រទីប និងដើរទស្សនាស្តង់តាំងពិព័រណ៍ផ្សេងៗ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេល៣ថ្ងៃ ចប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាទម្លាប់ ពិធីបុណ្យអុំទូកខុសប្លែកពីពិធីបុណ្យនានា ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅស្រុកកំណើត ឬតំបន់កំសាន្តនានា រីឯព្រះរាជពិធីនេះវិញ គឺប្រជាពលរដ្ឋខ្មែរភាគច្រើនបាននាំគ្នាធ្វើដំណើរពីខេត្តនានា មកទស្សនាការប្រណាំងទូកនៅរាជធានីភ្នំពេញ។
គួរំលឹកដែរថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ ក្នុងគោលបំណងរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ រំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ចាម) ដែលបានចូលមកឈ្លានពានត្រួតត្រាខ្មែរអស់រយៈពេល៤ឆ្នាំ ពោលនៅ គ.ស.១១៧៧–១១៨១។ ជាភស្តុតាងនៃរឿងចម្បាំងក្នុងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ដោយបានឆ្លាក់រូបភាពកងទ័ពទូកជាច្រើនមហិមា និងមានព្រះឆាយាលក្ខ័នៃព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំង ដោយទ្រង់ធ្នូនិងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមទ័ពទូកទាំងឡាយ៕ អត្ថបទ៖ទូច សោភ័ណ










-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន