ព័ត៌មាន
អភិបាលខេត្តចាត់ឱ្យមេធាវីពិនិត្យលើបណ្តឹងរបស់ឈ្មួញនាំចូលបង្កងដែលបានប្តឹងមន្ត្រីអនុវត្តច្បាប់ ដើម្បីផ្តល់តម្លាភាព និងយុត្តិធម៌
កណ្តាល៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តារសារព័ត៌មាន និងបណ្តាញសង្គម អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានចាត់ឱ្យមេធាវីរដ្ឋបាលខេត្ត សិក្សាពិនិត្យផ្លូវច្បាប់ជាបន្ទាន់ លើបណ្តឹងរបស់ឈ្មួញនាំចូលបង្កង ដែលប្តឹងមន្ត្រីអនុវត្តច្បាប់ ដើម្បីផ្តល់នូវតម្លាភាព និងយុត្តិធម៌។

លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃទី៣១តុលា នេះថា លោកមិនបារម្ភរឿង ឈ្មួញបង្កងដែលនាំចូលបង្កង ដោយខុសច្បាប់ ឈ្មោះ ចឹង បៀង ប្តឹងនោះទេ ព្រោះលោកអនុវត្តច្បាប់ទៅតាមតួនាទី និងឋានានុក្រម ហើយថវិកាដែលធ្វើការពិន័យ ក៏បានបង់ចូលចំណូលរដ្ឋ រួចរាល់អស់ហើយដែរ និងមានលិខិតស្នាមត្រឹមត្រូវទៀតផង។
លោកបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៤ កញ្ា កន្លងទៅ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថខេត្ត បានឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3G.5776 មួយគ្រឿង ដឹកបង្កងនាំចូល គ្មានវិញ្ញបនបត្របញ្ជាក់គុណភាព ផ្នែករោគសាស្ត្រ ចំនួន៧០០Kg តាមបញ្ញាតច្បាប់ស្តីពីជលផលឆ្នាំ២០០៦ មាត្រ៩៣ ចំណុច៦ បានចែងថា “ការនាំចេញ នាំចូល ផលិតផលជលផលគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្ត្រជលផល” ត្រូវទទួលរងពិន័យអន្តរកាលពីរដ្ឋបាលជលផលជាប្រាក់ ពីរដងលើតម្លៃទីផ្សារ នៃវត្ថុតាងពិតប្រាកដ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ដែលកន្លងមករដ្ឋបាលជលផលបានណែនាំ ធ្វើកិច្ចសន្យា២លើកមកហើយ ប៉ុន្តែ ម្ចាស់អាជីវកម្មនៅតែប្រព្រឹត្តិល្មើសច្បាប់ ទើបឈានដល់ការចាប់យកវត្ថុតាងយកមករក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ ប៉ុន្តែ ម្ចាស់មិនព្រមអនុវត្តតាមការពិន័យ វត្ថុតាងត្រូវបានសម្រេចបន្តចាត់ការតាមនីតិវិធីច្បាប់ស្តីពីជលផល។
លោក នួន បូរ៉ា មេធាវីរដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយផ្ទុះករណីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានចាត់ឱ្យលោកពិនិត្យសិក្សាអង្គហេតុ និងអង្គច្បាប់ ដើម្បីធ្វើការតតាំងតាមផ្លូវច្បាប់ ផ្តល់នូវតម្លាភាព យុត្តិធម៌ ដល់សាម៉ីភាគី ពិសេស មន្ត្រីអនុវត្តច្បាប់។
គួរបញ្ជាក់ផងដែរថា ក្នុងពាក្យបណ្តឹងរបស់លោក ចឹង បៀង ចុះថ្ងៃទី១១ កញ្ញា ២០២៤ បកប្តឹងលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ទៅនាយកដ្ឋានព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ ពីបទ ធ្វើឱ្យខូចខាតដោយចេតនា និងប្រព្រឹត្តិអំពើពុករលួយ ដោយចោទថា ចាប់បង្កងនាំចូលរបស់ខ្លួន ទាមទារឱ្យបង់ប្រាក់ដោយគ្មានវិក័យបត្រផាកនិព័យចូលរដ្ឋត្រឹមត្រូវ និងបានរៀបរាប់ថា អ្នកដែលរងការពិន័យក្រៅពីខ្លួន មានឈ្មោះចែ ណារី ្មោះ ឡុង គឹមហង និង ចែ ជាង ទៀតផង។ ប៉ុន្តែ តំណាងក្រុមហ៊ុន ឡុង គឹមហេង បានចេញបានដិសេធន៍ថា ក្រុមហ៊ុនគាត់ពុំធ្លាប់រងការពិន័យឬជំរិតទារប្រាក់ពីសំណាក់លោក ហេង សុភារិទ្ធ និងមន្ត្រីជលផលខេត្តកណ្តាល ឡើយព្រោះក្រុមហ៊ុនគាត់មានទាំងលិខិតអនុញ្ញាតដឹកជញ្ជូន និងវិញ្ញាបនបត្របញ្ជាក់គុណភាពរោគសាស្រ្ត ត្រឹមត្រូវតាមច្បាប់៕





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត