ព័ត៌មាន
ក្រសួងវប្បធម៌នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ នៅចុងខែវិចិ្ឆកានេះ
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់ BTV ព័ត៌មាននាព្រឹកថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះថា តាមរយៈនៃមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះគឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈ អេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឲ្យក្លាយជាផលិតករភាពយន្ត។
លោកបន្តថា មហោស្រពនេះធ្វើឡើដើម្បីប្រកួតប្រជែងវាស់ស្ទង់កម្រិតសមត្ថភាពរបស់យុវផលិតករវ័យក្មេងព្រមទាំងចែករំលែកបទពិសោធន៍ថ្មីៗក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ធនធានមនុស្ស រួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជា ឲ្យកាន់តែប្រសើរឡើង និងដើម្បីបង្កើននូវបរិយាកាសដ៏សំបូរបែប នៃព្រឹតិ្តការណ៍វប្បធម៌ និងបង្កើននូវផលិតផលវប្បធម៌ថ្មីៗ ដែលមិនត្រឹមតែជួយអភិវឌ្ឍវិស័យភាពយន្តប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និងអត្តសញ្ញាណជាតិ នៅលើឆាកអន្តរជាតិផងដែរ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌លើកឡើងថា «ការរៀបចំមហោស្រពនេះ យើងនឹងគ្រោងធ្វើពិធីបើកនាថ្ងៃទី២៥ ខែវិចិ្ឆកា នៅសាលសន្និសីទចតុម្មុខ ហើយយើងរៀបចំពិធីបិទ និងប្រកាសជាផ្លូវការផ្តល់ពានរង្វាន់ នៅថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៤ មកដល់ថ្ងៃនេះយើងបានបិទបញ្ចប់ការទទួលពាក្យចូលរួមប្រកួតប្រជែងរបស់យុវជនផលិតករ ត្រឹមថ្ងៃទី៣១ ខែតុលា យើងបានបិទបញ្ចប់ការទទួលពាក្យរួចរាល់ហើយ។ តទៅនេះក្នុងដំណើរការរៀបចំ យើងយកស្នាដៃភាពយន្តសម្រាប់ចូលរួមប្រជែងទាំងអស់នេះ យកទៅសម្រាប់គណៈកម្មាធិការមេប្រយោគពិនិត្យវាយតម្លៃ និងធ្វើការជ្រើសរើសភាពយន្ត សម្រាប់ទៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ ហើយក្នុងអំឡុងពេលនៃការរៀបចំពិធីចន្លោះពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៩ ក៏មានការចាក់បញ្ចាំងស្នាដៃភាពយន្តនៅតាមរោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យទស្សនិកជន មហាជនចូលទស្សនាគាំទ្រស្នាដៃផលិតកររបស់យើង ឬអាចបោះឆ្នោតជ្រើសរើសស្នាដៃភាពយន្តណាដែលខ្លួនពេញចិត្ត ដែល ផ្តល់ជាពិន្ទុ ក្នុងន័យថា ផ្តល់ជារង្វាន់ដែលភាពយន្តនោះមានមហាជនគាំទ្រច្រើន ជាផ្នែកួយផងែរ»។

សូមរំលឹកថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្គប់នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិយើង៕ អត្ថបទ រដ្ឋា



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត