ព័ត៌មាន
ឯកឧត្ដម មាន ចាន់យ៉ាដា ផ្ដាំផ្ញើដល់ក្មួយៗសិស្សនុសិស្សទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខនានាដែលសង្គមស្អប់ខ្ពើម
ឧត្ដរមានជ័យ៖ ក្នុងឱកាសបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានធ្វើការផ្ដាំផ្ញើដល់ក្មួយៗសិស្សនុសិស្សទាំងអស់ ត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខនានាដែលសង្គមស្អប់ខ្ពើម ហើយត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម។
ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យតេជោសែនសំរោង ព្រមទាំងមានការចូលរួមពីអាណាព្យាបាលសិស្សលោកគ្រូអ្នកគ្រូ សិស្សានុសិស្សផងដែរ ។
ក្នុងនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា បានមានប្រសាសន៍បន្ដទៀតថា ការបើកបវេសសនកាលនេះធ្វើឡើងដើម្បីដាស់ស្មារតីសិស្សានុសិស្ស ឲ្យយកចិត្តទុកដាក់ខ្ពស់ លើការសិក្សារបស់ខ្លួនគ្រប់ពេលវេលា។
ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការសិក្សារៀនសូត្រមិនត្រឹមតែអនុវត្តនៅក្នុងវិស័យសិក្សាតែប៉ុណ្ណោះទេ ថែមទាំងតម្រូវ្យមានការបន្តលើកកម្ពស់ និងការអភិវឌ្ឍគ្មានថ្ងៃបញ្ចប់ ដើម្បីធានានូវការផលិតធនធានមនុស្សប្រកបដោយគុណភាពអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
ឯកឧត្ដម មាន ចាន់យ៉ាដា បានបន្ដទៀតថា ការអប់រំល្អផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល ជាពិសេសបង្កើននូវធនធានមនុស្ស និងកម្លាំងពលកម្មដែលមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈ ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពទៅលើទីផ្សារការងារ និងតម្រូវការអភិវឌ្ឍសង្គមជាតិផងដែរ។
បើតាមលោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ ក្នុងពិធីបើកបវេសនកាលឆ្នាំថ្មីព្រឹកមិញនេះដែរ បានលើកឡើងថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៤នេះ ចំនួនសិស្សដែលជាបេក្ខជនចុះឈ្មោះ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មាន សរុប ១៧៥០នាក់ បើគិតពីឆ្នាំមុន មានត្រឹមតែចំនួន១៦៤៧ តែប៉ុណ្តោះ កើនឡើងជាង១០០នាក់។
ក្នុងនោះ សិស្សដែលប្រឡងជាប់ មានចំនួន១៤៣៩នាក់ ស្រី៧៩៣នាក់ ដោយនិទ្ទេស A ចំនួន ៨នាក់ ស្រី ៣នាក់ / និទ្ទេស B ចំនួន ១០២នាក់ ស្រី ៥៩នាក់ / និទ្ទេស C ចំនួន ២៩២នាក់ ស្រី ១៧៩នាក់ /និទ្ទេស D ចំនួន ៥៨០នាក់ ស្រី ៣១៣នាក់ និង និទ្ទេស E ចំនួន ៤៥៧នាក់ ស្រី ២៣៩នាក់។








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត