ព័ត៌មាន
មន្រ្តីធនាគារជាតិលើកទឹកចិត្តឱ្យចេះសន្សំប្រាក់ ដើម្បីខ្លួនឯងនិងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់សាធារណជនចេះសន្សំប្រាក់ ជាពិសេសជាមួយគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុផ្លូវការ ដែលវានឹងជួយបំពេញតម្រូវការហិរញ្ញវត្ថុនាពេលអនាគត និងជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាប្រភព មូលធន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុរបស់វិនិយោគិនក្នុងប្រទេស។
លោក ឡាយ សុខហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាផ្សព្វ ផ្សាយស្តីពី “ទិវាសន្សំអាស៊ាន” ក្រោមប្រធានបទ «សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ» នៅខេត្តកំពង់ស្ពឺ ម្សិលមិញនេះថា ការសន្សំប្រាក់ គឺជាសំណាញ់ហិរញ្ញវត្ថុដ៏សំខាន់ និងចាំបាច់សម្រាប់ឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការហិរញ្ញវត្ថុបន្ទាន់ ដែលឥតបាន ព្រៀងទុកនាពេលអនាគត ហើយក៏ជាផ្នែកមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារ ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ។ បញ្ហានេះ យើងអាចសន្សំប្រាក់នៅតាមផ្ទះ ក្នុងទូដែកសុវត្ថិភាព ឬក្នុងកូន្រូកសន្សំជាដើម ប៉ុន្តែការសន្សំដែលល្អប្រពៃនោះ គឺការសន្សំ ប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលហៅថា “ប្រាក់បញ្ញើសន្សំ” ។
លោក លើកឡើងបន្ថែមថា ការដាក់ប្រាក់បញ្ញើសន្សំនៅតាមគ្រឹះស្ថានផ្លូវការ នាំឱ្យយើងនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ផ្តល់នូវការថែរក្សា និងការពារប្រាក់សន្សំរបស់យើងប្រកបដោយសុវត្ថិភាព, ផ្តល់នូវចំណូលការប្រាក់សន្សំបន្ថែម, ទទួលបាននូវកិច្ច ការពារតាមផ្លូវច្បាប់, និងផ្តល់លទ្ធភាពដល់ការរៀបចំគម្រោងហិរញ្ញវត្ថុ សម្រាប់អនាគតច្បាស់លាស់។ លើសពីនេះ នៅពេលយើងសន្សំ ជាមួយគ្រឹះស្ថានផ្លូវការ មានន័យថា យើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយសារប្រាក់បញ្ញើសន្សំទាំងនេះ គឺជា ប្រភពមូលធនដ៏សំខាន់មួយ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុរបស់វិនិយោគិនក្នុងប្រទេស។
ដោយមើលឃើញអំពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការជំរុញវប្បធម៌សន្សំ នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដែលមានទិសដៅបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ មានគុណភាពកាត់បន្ថយអត្រាស្រី្ត ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ និងពង្រីកការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងធ្វើឱ្យប្រសើរទ្បើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។ យុទ្ធសាស្ត្រជាតិនេះក៏ផ្តោតលើ ការលើកទឹកចិត្ត និងការជំរុញឱ្យប្រជាពលរដ្ឋធ្វើការសន្សំជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផងដែរ។
ក្នុងន័យនេះ លោក ឡាយ សុខហេង បានធ្វើការលើកទឹកចិត្តដល់សាធារណជន ធ្វើការសន្សំប្រាក់ ជាពិសេសជាមួយគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដោយសូមគិតថា “ការបង្កើតទម្លាប់សន្សំប្រាក់ជាប្រចាំ អាចនឹងពិបាក ប៉ុន្តែផលដែលទទួល បានពីការសន្សំនេះពិតជាមានតម្លៃ”។ ទម្លាប់សន្សំទៀងទាត់ ទោះតិចក្តី ឬច្រើនក្ដី នឹងជួយយើងបំពេញតម្រូវការហិរញ្ញវត្ថុបន្ទាន់ នាពេលអនាគត សម្រាប់យើងខ្លួនឯង និងមនុស្សជាទីស្រលាញ់។ ម្យ៉ាងវិញទៀត, លោកក៏បានលើកទឹកចិត្ត ដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ បន្តពង្រឹងប្រតិបត្តិការ និងពង្រីកវិសាលភាពនៃការផ្ដល់សេវាហិរញ្ញវត្ថុ ស្របតាមតម្រូវការ ប្រកបដោយប្រសិទ្ធភាព និង ទំនួលខុសត្រូវខ្ពស់ ដើម្បីទទួលបានទំនុកចិត្តពីសាធារណជនបន្ថែមទៀត៕
អត្ថបទ៖ សុន រាឌី






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត