ព័ត៌មាន
៩ខែឆ្នាំ២០២៤ ខេត្តស្វាយរៀង មានមនុស្ស៦៩នាក់ស្លាប់ និង១៩៤នាក់របួសធ្ងន់ស្រាល បង្កដោយគ្រោះថ្នាក់ចរាចរណ៍
បើទោះជាមានការរិតបន្តឹងច្បាប់ចរារចណ៍ផ្លូវគោក យ៉ាងណាក្តីតែអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតែកើតមាននៅគ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្ត មានកំណើនកើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងអ្នកបញ្ជាយានយន្តមានការធ្វេសប្រហែសនៅពេលបើកបរតាមដងផ្លូវសាធារណៈ។
លោកវរៈសេនីយឯក អ៊ុច សារ៉ន នាយកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រាប់ BTV តាមសារតេឡេក្រាមអោយដឹងថា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ នៅស្វាយរៀងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន១០២លើក ក្នុងនោះកើតឡើងនៅលើផ្លូវជាតិ ចំនួន៦៥លើក ផ្លូវខេត្ត ចំនួន១៩លើក ផ្លូវលំជនបទចំនួន ១៨លើក បើប្រៀបធៀបទៅនិង៩ខែឆ្នាំ២០២៣ មានការកើនឡើង ២០% បង្កអោយមនុស្សគ្រោះថ្នាក់ស្លាប់ចំនួន៦៩នាក់ និងមនុស្សចំនួន១៤៩នាក់ផ្សេងទៀតបានរបួសធ្ងន់ ស្រាល។
លោកបានបញ្ជាក់ន្ថែមថា ការគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីបើកបរក្នុងល្បឿនលឿនចំនួន៣៦លើកស្មើនិង៣៥% មិនគោរពសិទ្ធិ២១លើកស្មើនិង២១% មិនប្រកាន់ស្តំា២០លើកស្មើនិង២០% បត់ឆ្វេង-ស្តាំ១១លើក ស្មើនិង១១% វ៉ាជែងក្នុងស្ថានភាពគ្រោះថ្មាក់ ចំនួន៧លើកស្មើនិង៧%បើកបរក្នុងស្ថានភាពស្រវឹងចំនួន៤លើកស្មើនិង ៤% កត្តាយានយន្ត២លើកស្មើនិង២%បើកបរក្នុងស្ថានភាពសុខភាពចំនួន១លើក ក្នុងចំណោមអ្នកបើកបរម៉ូតូមិនពាក់មួក១០០នាក់មិនពាក់មួក៦៥នាក់ ។ ធ្វើអោយមធ្យោបាយខូចខាតយានយន្តគ្រប់ប្រភេទចំនួន១៥៣គ្រឿង រួមមាន រថយន្តតូច ចំនួន៣២គ្រឿង រថយន្តធំចំនួន១៧គ្រឿង ម៉ូតូចំនួន១០០គ្រឿង កង់ចំនួន៣គ្រឿង និងត្រាក់ទ័រចំនួន១គ្រឿង ការគ្រោះថ្នាក់នេះបានបង្កឡើងនៅក្នុងស្រុកស្វាយជ្រំចំនួន១៨លើក ក្រុងស្វាយរៀង១៤លើក និងស្រុកចន្ទ្រា៣លើក ក្រុងបាវិតចំនួន ២៣លើក ស្រុកស្វាយទាប ចំនួន០៨លើក ស្រុកកំពង់រោទិ៍ ចំនួន៣លើក និងស្រុករំដួលចំនួន៣លើក៕


-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត