ព័ត៌មាន
អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្តល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិក្នុងខេត្តកំពង់ឆ្នាំង បាន៨១លើកក្នុងឆ្នាំ២០២៤នេះ
កំពង់ឆ្នាំង៖ អំណោយជាស្បៀងរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្រាប់ផ្តល់ជូនដល់តំបន់ប្របិត្តិការសឹករងខេត្តកំពង់ឆ្នាំង ត្រូវបានបានផ្តល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិក្នុងខេត្ត បានចំនួន៨១លើក ក្នុងឆ្នាំ២០២៤នេះ។ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងក្រុមការងារ បាននាំយកអំណោយមកប្រគល់ជូនដល់តំបន់ប្របិត្តិការសឹករងខេត្តកំពង់ឆ្នាំងបន្ថែមទៀត សម្រាប់ផ្តល់ជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលបានផ្តល់ជូននូវអំណោយជាច្រើនសម្រាប់អង្គភាព ប្រើប្រាស់ទំាងនៅក្នុងអង្គភាព និងសកម្មភាពមនុស្សធម៌ នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំងដូចជាសម្រាប់កិច្ចការងារមនុស្សធម៌ ចែកជូនអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រជួបការលំបាក រួមនិងគ្រោះមហន្តរាយផ្សេងៗ ។ ក្នុងឆ្នាំ២០២៤នេះ អង្គភាពប្រតិបត្តការសឹករងកំពង់ឆ្នាំង បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រជួបការលំបាក រួមនិងគ្រោះមហន្តរាយផ្សេងៗបានចំនួន៨១លើក។
ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនំានូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះនាយ និងពលទាហាន ដែលជានិច្ចកាលសម្តេចតែងបានយកចិត្តទុកដាក់ជាខ្លាំងចំពោះគ្រួសារកងទ័ព។ អំណោយដែលបានផ្តល់ជូននាពេលនេះ គឺសម្រាប់អង្គភាពតំបន់ប្រតិបត្តិការសឹកសរងខេត្តកំពង់ឆ្នាំង យកទៅប្រើប្រាស់ អោយបានចំគោលដៅ និងបានជួយដល់គ្រួសារយោធិន គ្រួសារកងទ័ពដែលខ្វះខាត ប្រជាពលរដ្ឋក្រីក្រជួបការលំបាក និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់ ។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា៖ កងទ័ពទាំងអស់គ្នា ត្រូវតែគោរពវិន័យអោយបានល្អ និងអនុវត្តអោយបាននូវគោលការណ៍៤ចំណុចសំខាន់ៗរបស់កងទ័ព ។ ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ ដោយសារវីរភាពដ៏ក្លាហានរបស់កងទ័ពយើង ដែលបានជំនះនូវរាល់ឧបសគ្គ និងលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ដណ្តើមមកវិញនូវសន្តិភាពក្នុងប្រទេស ក៏ដូចជាបានការពារ ថែរក្សាសុខសន្តិភាពរហូតមក៕ កាំង ហុងវាស្នា
-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត