ព័ត៌មាន
ផ្លូវជាកាតាលីករដ៏សំខាន់ សម្រាប់ជំរុញអន្តរកម្មសេដ្ឋកិច្ចឱ្យរីកចម្រើន
ភ្នំពេញ ៖ ផ្លូវជនបទក្រាលកៅស៊ូ DBST ប្រវែងជិត ៤១ គីឡូម៉ែត្រ ក្នុងស្រុកចំនួន ៤ នៅខេត្តកំពង់ចាម ត្រូវបានថែទាំជាប្រចាំបានល្អប្រសើរ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង និងជាកាតាលីករដ៏សំខាន់សម្រាប់ជំរុញអន្តរកម្មសេដ្ឋកិច្ចនៅតាមមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងនៅក្នុងការត្រួតពិនិត្យ និងវាយតម្លៃដំណាក់ កាលទី២ លើការងារថែទាំជាប្រចាំផ្លូវចំនួន ៣ខ្សែ ក្រាលកៅស៊ូ DBST មានប្រវែងសរុបជិត ៤១ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ និង ៧ ម៉ែត្រ ក្នុងស្រុកចំនួន ៤ នៅខេត្តកំពង់ចាម នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ, ដែលមានឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្រ្តី ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លំាង លើការស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈ សំខាន់ណាស់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសទៅកាន់តំបន់ ផលិតក្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់គាំទ្រដល់ការទំនាក់ទំនងសេដ្ឋកិច្ច និង សង្គម។
ឯកឧត្តម បន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ ក៏ជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅ តាមជនបទ ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបានយក ចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍នៅតាមទីក្រុង, ទីប្រជុំជន, និងតាមជនបទ មានផ្លូវ មានទឹក មានភ្លើង សាលារៀន និងមណ្ឌល សុខភាពជាដើម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវា ការធ្វើអាជីវកម្ម នឹងការរស់នៅឱ្យមានជីវភាពកាន់តែប្រសើរ ដើម្បីជំរុញ បង្កើតសុខដុមរមនាក្នុងសង្គមឱ្យសំបូររុងរឿង។
ជុំវិញផ្លូវខាងលើនេះដែរ នៅក្នុងជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន, ឯកឧត្តម ឈន សេដ្ឋា ក៏បានស្នើរដល់អាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវទាំងនោះ សូមចូលរួមថែទាំផ្លូវ និងស្លាកសញ្ញាចចរាចរណ៍តាម បណ្តោយផ្លូវទាំងនេះបានគង់វង្សយូរអង្វែង ក្នុងនោះការចូលរួមចំណែករបស់អាជ្ញាធរ ជាពិសេសប្រជាពលរដ្ឋ គឺជាការចូលរួមចំណែក ដ៏ធំធេង ជាមួយជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំសម្បត្តិសាធារណៈរបស់រដ្ឋ។
ក្នុងជំជួបសំណេះសំណាលនេះដែរ, ឯកឧត្តម អនុលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ ប្រជាពលរដ្ឋ។ នៅក្នុងជំនួបនេះ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាំនួន១ ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី











-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត