ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តចុះMOUជាមួយនឹងសមាគមហ្វាពន្លឹសិល្បៈរយៈពេល៥ឆ្នាំទៀត
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង សមាគមហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង បានបន្តចុះហត្ថលេខារយៈពេល៥ឆ្នាំទៀតលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយនឹងសមាគមហ្វាពន្លឺសិល្បៈក្នុងការលើកកម្ពស់ការអប់រំសិល្បៈនៅក្នុងខេត្តបាត់ដំបង ។
ពិធីចុះហត្ថលេខាបន្តរយៈពេល៥ឆ្នាំទៀតលើអនុស្សរណៈយោគ យល់គ្នានេះធ្វើឡើង រវាងលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសមាគមហ្វាពន្លឺសិល្បៈ ដែលតំណាងដោយលោក អូស្មាន ខារ៉ាចា នាយកប្រតិបត្តិ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការចុះអនុស្សរណៈនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់ តែស៊ីជ្រៅបន្ថែមទៀតជាមួយនឹងសមាគមហ្វាពន្លឺសិល្បៈក្នុងការលើកកម្ពស់ការអប់រំសិល្បៈនៅក្នុងខេត្តបាត់ដំបង ដែលមានដូចជាសិល្បៈសូនរូប គំនូរសារគមនាគមន៍ តន្ត្រី ល្ខោន សៀក និងរបាំជាដើម និងចូលរួមចំណែកក្នុងការអភិរក្ស និងការវិវត្តនៃសិល្បៈ និងវប្បធម៌កម្ពុជា។
សូមជម្រាបថា សមាគមហ្វាពន្លឺសិល្បៈ គឺជាអង្គការដែលបានធ្វើការលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីតាមរយៈសិល្បៈនិងការអប់រំ។ ហើយអង្គការហ្វាពន្លឺសិល្បៈក្នុងខេត្ត បាត់ដំបងនេះ ផ្តល់នូវទស្សនីយភាពសិល្បៈសៀកដល់ភ្ញៀវទេសចរ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសិល្បៈក្នុងខេត្តបាត់ដំបង។
កាលពីក្នុងខែធ្នូ ឆ្នាំ២០២២កន្លងមក ជាមោទកភាពមួយសម្រាប់ប្រទេសកម្ពុជា ដោយអង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបងនេះទទួលបានសញ្ញាបត្រ World Guinness Record បន្ទាប់ពីបានបំបែកកំណត់ត្រាពិភពលោក ក្នុងការសំដែងសិល្បៈសៀក ដែលមានរយៈពេលវែងជាងគេនៅលើពិភពលោក រហូតដល់២៤ម៉ោង ពេញ និងមានអ្នកចូលទស្សនាជាង ៥.០០០នាក់ ។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលកន្លងមក អង្គការហ្វាពន្លឺសិល្បៈនេះ បានធ្វើឱ្យខេត្តបាត់ដំបង មានកំណើនភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្តនៅខេត្តបាត់ដំបងច្រើន ក៏អាស្រ័យដោយសារមានសិល្បៈសៀករបស់ហ្វាពន្លឺសិល្បៈនេះផងដែរ ៕ អត្ថបទ រដ្ឋា










-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត