ព័ត៌មាន
ឆ្នាំនេះប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផលស្រូវវស្សាបាន ១១ម៉ឺនតោន ខណៈស្រូវកំពុងដុះលូតលាស់ល្អ មិនមានផលរំខានពីជំនន់ទឹកភ្លៀងនោះឡើយ
កំពង់ឆ្នាំង៖ ប្រជាកសិករខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២៤នេះ ធ្វើស្រែវស្សាបានលើសផែនការ ខណៈស្រូវវស្សាកំពុងដុះលូតលាស់ល្អប្រសើរ និងមិនមានការរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះឡើយ។ ដោយឡែកការប្រមូលផលស្រូវវស្សា គិតមកដល់ថ្ងៃនេះបានចំនួន២៦៧១៩ហិកតា និងទទួលផលបាន១១៦២១៥តោន។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។
លោក ងិន ហ៊ុន បានថ្លែងឲ្យដឹងទៀតថា៖ នៅឆ្នាំ២០២៤នេះ ប្រជាកសិករខេត្តកំពង់ឆ្នាំង បានប្រមូលផលស្រូវវស្សាលើផ្ទៃដីស្រែចំនួន២៦៧១៩ហិកតា លើផ្ទៃដីស្រែវស្សាសរុបចំនួន១៤០៦០០ហិកតា ។ ក្នុងចំណោមផ្ទៃដីដែលប្រមូលផលជាង២ម៉ឺនហិកតានេះ ផលដែលទទួលបានចំនួន១១៦២១៥តោន។ ដោយឡែកតម្លៃស្រូវក្នុងសប្តាហ៍នេះ គឺស្រូវក្រអូប(ហាលស្ងួត) តម្លៃ១៦៥០រៀល ក្នុង១គីឡូក្រាម, ដែលតម្លៃនេះខ្ពស់ជាងតម្លៃស្រូវឆ្នាំ២០២៣ចំនួន៦០រៀលក្នុង១គីឡូក្រាម, ស្រូវចំរុះស្ងួតមានតម្លៃ១៣០០រៀលក្នុង១គីឡូក្រាម ទាបជាងឆ្នាំ២០២៣ប្រមាណ៨០រៀលក្នុង១គីឡូក្រាម, និងស្រូវOMសើម មានតម្លៃ៩៦០រៀលក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២៣ ប្រមាណ៤០រៀលក្នុង១គីឡូក្រាម។ ក្នុងចំណោមស្រូវវស្សាទាំងនោះ ប្រជាកសិករបានដាំដុះស្រូវស្រាលមានចំនួន២៩ ៤៥០ហិកតា, ស្រូវកណ្តាលមានចំនួន៦៥ ៦៤៤ហិកតា, និងស្រូវធ្ងន់ធ្វើបានចំនួន ៤៥ ៥០៦ ហិកតា ។
លោកបានបន្តថា ដោយសារមានទឹកភ្លៀងគ្រប់គ្រាន់ ស្រូវវស្សាឆ្នាំនេះ កំពុងដុះលូតលាស់ល្អប្រសើរ ក្នុងនោះ រយះពេលប៉ុន្មានថ្ងៃនេះភ្លៀងបានបន្តធ្លាក់ចុះនៅតាមតំបន់ភ្នំ ប៉ុន្តែស្រែវស្សារបស់បងប្អូនប្រជាកសិករ មិនទាន់រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅឡើយទេ។ ក្រៅពីដាំដុះស្រូវវស្សាហើយ ប្រជាកសិករបានខិតខំដាំដុះដំណាំរួមផ្សំផ្សេងៗទៀតផងដែរ និងចិញ្ចឹមសត្វបន្ថែម ដើម្បីបង្កើនផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារអោយធូរធារថែមមួយកម្រឹតទៀត ៕ កាំង ហុងវាស្នា
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត