ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សថ្មី ជាអតីតមន្ត្រីដឹកនាំបក្សនយោបាយនានាចំនួន ២៣៦៥នាក់
នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិកគណបក្សថ្មី ដែលជាអតីតមន្ត្រីដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ នៃគណបក្សនយោបាយនានា ចំនួន ២៣៦៥ នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

សមាជិកគណបក្សដែលសម្តេចតេជោអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីនាព្រឹកថ្ងៃនេះ សុទ្ធសឹងជាសមាជិករបស់គណបក្សនយោបាយដទៃមានដូចជាគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ អតីតគណបក្សសង្គ្រោះជាតិជាដើម ដែលទើបនឹងសម្រេចចិត្តដើរចេញពីបក្សនយោបាយចាស់របស់ពួកគេ ហើយចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈលទ្ធផលជាក់ស្ដែង ក្នុងប៉ុន្មានឆ្នាំុងក្រោនេះ ជាពិសេសនៅក្នុងឆ្នាំ២០២៤នេះតែម្តង សមាជិកគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល នៅតាមមូលដ្ឋានបានសម្រេចចិត្តដើរចេញពីបក្សរបស់ពួកគេប្រៀបដូចទឹកបាក់ទំនប់ ហើយចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តផ្សព្វផ្សាយអំពីការផ្តាច់ខ្លួនរបស់បេក្ខជននៃក្រុមប្រឹក្សាមកពីគណបក្សប្រឆាំងនានាជាប្រចាំដែលបានស្ម័គ្រចិត្ត និងស្នើសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

អតីតអ្នកអ្នកប្រឆាំងទាំងនេះធ្លាប់បានរួមរស់ជាមួយបក្សប្រឆាំងយូរណាស់មកហើយ តែពួកគេបែរត្រូវអស់សង្ឃឹម អស់ជំនឿចិត្តការដឹកនាំបក្សរបស់ថ្នាក់ដឹកនាំ ដែលខ្វះគោលការដឹកនាំល្អ ខ្វះតម្លាភាព បក្ខពួកនិយម។ អ្នកខ្លះទៀត ក៏ស្អប់ខ្ពើមចំពោះនយោបាយជ្រុលនិយមរបស់មេដឹកនាំដែលជាទណ្ឌិតក្បត់ជាតិនៅក្រៅស្រុក និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សដទៃទៀតដែលជាហេតុនាំឱ្យគ្រោះថ្នាក់ដល់សង្គមជាតិ។
បន្ថែមពីលើនោះ ពួកគេសម្រេចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ក៏ព្រោះមើលឃើញពីគុណតម្លៃនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីជាច្រើនអាណត្តិកន្លងមក មានគោលនយោបាយដឹកនាំជាតិច្បាស់លាស់ ហើយនាំមកនូវការរួបរួម សន្តិភាព និងការរីកចម្រើនសម្រាប់សង្គមជាតិ។ ពួកគេក៏សម្តែងការពេញចិត្ត និងជឿជាក់ចំពោះការរៀបចំអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដោយប្រគល់ការដឹកនាំប្រទេសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីពោរពេញដោយសមត្ថភាព ចំណេះដឹង ឆ្លាតវៃ និងមានឆន្ទៈខ្ពស់ក្នុងការបន្តដឹកនាំសង្គមជាតិឱ្យមានសុខសន្តិភាព ការរួបរួម និងការរីកចម្រើន។

សូមបញ្ជាក់ថា ការដែលបងប្អូនាបេក្ខជនក្រុមប្រឹក្សា ឃុំស្រុកខាងលើបានស្ម័គ្រចិត្ត ប្រកាសផ្តាច់ខ្លួនសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់បែបនេះ គឺពុំមានការបង្ខិតបង្ខំឬទិញដូរអ្វីឡើយ គឺដោយសារពួកគេអស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន និងបានថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ដែលតែងតែញុះញង់មួលបង្កាច់រាជរដ្ឋាភិបាល ដើម្បីតែមហិច្ឆតាល្មោភអំណាច ផ្ទុយពីសច្ចធម៌ប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា៕







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត