ព័ត៌មាន
កំណែទម្រង់វិមជ្ឈការ សហវិមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំវេទិការថ្នាក់ខេត្តស្តីពី កំណែទម្រង់វិមជ្ឈការ សហវិមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ មានរយៈពេល២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងមានការអញ្ជើញចូលរួមពី មន្រ្តីពាក់ព័ន្ធអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត វ៉ី សំណាង ជាន់ទី២។
នៅក្នុងវេទិកានោះដែរនៅតាមបណ្តាឃុំ/សង្កាត់ ក្រុង/ស្រុក តាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៍នានា បានធ្វើបទអន្តរាគមន៍ គោលលបំណងពិគ្រោះពិភាក្សា ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់អំពីដំណោះស្រាយ និងរកឃើញញ្ហាប្រឈម ំណើរ សំណូមពរដែលបានស្នើសុំ ដើម្បីអោយរដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូនរាល់បញ្ហា ដែលកើតមានឡើងនៅតាមមូលដ្ឋាន ព្រមទាំងបញ្ហាសំណូមពរនានា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងគោលបំណងពិគ្រោះពិភាក្សារវាង រាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រេចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។
ឯកឧត្តមបន្តទៀតថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្នាក់ខេត្តផ្តោតទៅលើខ្លឹមសារសំខាន់ៗ ដើម្បីដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានាមួយចំនួនពាក់ព័ន្ធទៅនឹង ការអនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមក របស់រដ្ឋបាលខេត្តមានដូចខាងក្រោម៖ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (មុខងារជាអាណត្តិទូទៅ និងមុខងារដែលបានផ្ទេរ) ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទំនាក់ទំនងការងារ និងខ្សែរគណនេយ្យភាពរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងប្រាស្រ័យទាក់ទង និងគណនេយ្យភាព រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរ ដោយមានការគាំទ្រពីក្រសួងស្ថាបនថ្នាក់ជាតិ រដ្ឋបាលខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ក្នុងការផ្ដល់សេវាជូនប្រពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព និង ទាន់ពេលវេលា៕















-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
