ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Shin YongHwa នាយករងប្រចាំប្រទេស នៃការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីពិនិត្យមើលស្ថានភាពសហគមន៍ ក៏ដូចជាវឌ្ឍនភាព និងសមិទ្ធិផលនៃការអនុវត្តគម្រោង។ ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ជនបទ និងការពង្រឹងសហគមន៍។ គម្រោងភូមិសន្តិភាព ដែលជាកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរវាង កយកា-KOICA និងរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ មានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍តំបន់ប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ជាមួយនឹងថវិកាចំនួន 10លានដុល្លារអាមេរិក សម្រាប់រយៈពេលពីឆ្នាំ 2022 ដល់ឆ្នាំ 2026 ដែលជាជំនួឥតសំណងពីសាធារណរដ្ឋកូរ៉េ តាមរយៈ KOICA គម្រោងនេះស្វែងរកការកែលម្អជីវភាពរស់នៅរបស់សហគមន៍ជនបទតាមរយៈការកែលម្អលក្ខខ័ណ្ឌរស់នៅ ការបង្កើនប្រាក់ចំណូលប្រកបដោយចីរភាព និងការពង្រឹងអភិបាលកិច្ច៕ អត្ថបទ រដ្ឋា





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត