ព័ត៌មាន
គម្រោងថែទាំ និងជួសជុលកំពែងក្រុងអង្គរធំក្នុង ប្រវែង២៥ម៉ែត្រ នឹងបញ្ចប់នាចុងឆ្នាំនេះ
សៀមរាប៖ តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលជិត៦ខែមកហើយ ដើម្បីជួសជុល ថែទាំ និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។ មកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ សម្រេចលទ្ធផលបានជាង៧០ភាគរយហើយ ដោយគម្រោងនិងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងកំពែងក្រុងអង្គរធំ នៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ក្នុងប្រវែង២៥ម៉ែត្រ ឈានចូលដំណាក់កាលទី៦ហើយ ដោយបានចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះអនុវត្តបានប្រមាណជាង៧០ភាគរយ ដោយគ្រោងនិងបញ្ចប់គម្រោងនាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ លោកបញ្ជាក់ថា ដោយសារកត្តាអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំ ធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយ ហើយដួលរលំ។ ដូច្នេះដំណើរការជួសជុល អ្នកជំនាញអាចយកថ្មចាស់ខ្លះមកជួសជុលរៀបផ្គុំវិញនៅផ្នែកខឿន បានប្រមាណ៣០ភាគរយ ចំណែកដីដែលហូរច្រោះ ត្រូវចំណាយយកដីមកចាក់បំពេញបន្ថែម។ ចំណែកបច្ចេកទេសជួសជុល អ្នកជំនាញអះអាងថា អនុវត្តទៅតាមបច្ចេកទេសពីបុរាណមក ដោយគ្រាន់តែបន្ថែមជញ្ជាំងទប់ពីខាងក្រោយ បន្ថែមកម្លាំងឱ្យរឹងមាំ ទប់ស្កាត់កម្លាំងរុញរបស់ដីដែលហូរបុកមក។

ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំ ដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។ ការជួសជុលថែទាំ ពង្រឹងកំពែងក្រុងអង្គរធំ ក្រៅពីផ្តល់ឱ្យពលរដ្ឋរស់នៅជុំវិញនោះមានការងារ ក៏ជួយឱ្យកំពែងមានសោភ័ណ្ឌឡើងវិញ ចៀសផុតពីការដួលរលំ និងអាចរក្សាទីក្រុងបុរាណមួយនេះ ឱ្យមានរូបរាងដើម ស្រស់ស្អាត បន្តដល់កូនចៅជំនាន់ក្រោយ និងអាចទាក់ទាញទេសចរឱ្យមកកម្សាន្តបានទៀតផង៕













-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត