ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងខិតខំកសាងភាពធន់ទប់ហានិភ័យកើតឡើងនៅខាង ក្រៅប្រទេស
ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពង្រីក និងពង្រឹងនូវភាពធន់ ដើម្បីទប់ទល់នូវហានិភ័យនានា ដែលកំពុងកើតឡើងនៅខាងក្រៅប្រទេស មានបញ្ហាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈិមបូព៌ាជាដើម ។
ក្នុងសិក្ខាសាលាសភាស្ដីពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានមាន ប្រសាសន៍ថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ដោយឈរលើមូលដ្ឋាននៃការគិតគូរថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តដំណើរលើមាគ៌ាកំណើន ដោយត្រឡប់ជាបណ្តើរៗ ទៅកាន់គន្លងនៃកំណើនសក្តនុពល ក្នុងខណៈដែលស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានរំពឹងទុកថា នឹងកាន់តែមានភាពប្រសើរជាងមុន ។
ឯកឧត្តមបានលើកឡើងពីហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ពីកត្តាខាងក្រៅ ចម្បងៗ ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ការបន្តអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងផលវិបាក ពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ។ល។ ដែលកម្ពុជា ចាំបាច់ត្រូវតែខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុង ក៏ដូចជា បន្តកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបនឹងហានិភ័យដែលអាចកើតឡើងជាយថាហេតុ ។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា មានប្រសាសន៍ថា ក្នុងតួនាទីជាអ្នកតាមដាន និងជំរុញការអនុវត្តច្បាប់ សភាសូមចូលរួមគាំទ្រ និងលើកទឹក ចិត្តចំពោះការដាក់ទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណង ពង្រឹងការកសាងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមឱ្យកាន់តែមានភាពរឹងមាំនិងមានភាពឆ្លើយតបខ្ពស់ ដែលផ្តោតលើអាទិភាពចំនួន៦ ដូចដែលមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
ឯកឧត្តម បាបន្តថា បានបន្តថា សភាបានយកចិត្តទុកដាក់ និងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ដ៏មុតស្រួចជាប់ជាប្រចាំ ហើយបានមើលឃើញ និងទទួលស្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងធ្វើការងារកែទម្រង់នេះ ដែលទទួលបានលទ្ធផល និងវឌ្ឍនភាពគួរជាទីពេញចិត្ត។
ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា មានប្រសាសន៍ថា សិក្ខាសាលាសភា ដើម្បីស្វែងយល់ពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥” ។
ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា នឹងចូលរួមនៅក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល ក្នុងអង្គសិក្ខាសាលានាឱកាសនេះ ដើម្បីជាធាតុចូលសម្រាប់ប្រើប្រាស់ និងាមូលដ្ឋានគ្រឹះក្នុងការឈានទៅពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ខាងមុខឆាប់ៗនេះ ៕
អត្ថបទ បាន សុខរិទ្ធ











-
PR NEWS7 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន5 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា5 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន5 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ